ភ្ញៀវទេសចរ ៦នាក់ស្លាប់ បន្ទាប់ពីនាវាមុជទឹកមើលទេសភាពបាតសមុទ្រក្រហម បានលិចនៅអេហ្ស៊ីប

2025/03/28 04:13:10 pm        140

ការិយាល័យអភិបាលក្នុងតំបន់បាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ជនជាតិរុស្ស៊ី ៦នាក់ បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ (២៧ មីនា) ហើយអ្នកទេសចរបរទេស ៣៩នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ នៅពេលដែលនាវាមុជទឹកមើលទេសភាពបាតសមុទ្រ បានលិចចេញពីរមណីយដ្ឋានសមុទ្រក្រហមអេហ្ស៊ីប Hurghada ដោយបន្ថែមថា ពុំមានអ្នកដំណើរ ឬបុគ្គលិកបាត់ខ្លួនទេ។

អភិបាលសមុទ្រក្រហមបាននិយាយថា នាវាមុជទឹកដែលមានឈ្មោះថា "Sindbad" បានដឹកមនុស្ស ៥០នាក់នៅលើនោះ ដោយមានអ្នកទេសចរ ៤៥នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នាមកពីរុស្ស៊ី ឥណ្ឌា ន័រវេស និងស៊ុយអែត ព្រមទាំងសមាជិកបុគ្គលិកអេហ្ស៊ីប ៥នាក់។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុនបានឱ្យដឹងថា នាវាមុជទឹកនេះត្រូវបានបំពាក់ដោយរន្ធធំៗ ដើម្បីអោយអ្នកដំណើរបានមើលឃើញផ្កាថ្ម និងជីវិតសត្វសមុទ្រដ៏អស្ចារ្យរបស់សមុទ្រក្រហម ហើយអាចចុះដល់ជម្រៅ ២៥ម៉ែត្រ។ យានដ៏រីករាយនេះ គឺខុសគ្នាឆ្ងាយពីនាវាមុជទឹកផ្សងព្រេង ដែលបានលិចជម្រៅរាប់ពាន់ម៉ែត្រក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងក្រោមមហាសមុទ្រអាត្លង់ទិក ក្បែរទីតាំងកប៉ាល់ទីតានិច។

អាជ្ញាធរសមុទ្រក្រហមបាននិយាយថា ក្រុមការងាររអេហ្ស៊ីប កំពុងស៊ើបអង្កេតជាមួយសមាជិកនាវិក ដើម្បីកំណត់ពីមូលហេតុនៃការលិចនាវាមុជទឹកនេះ។ សមុទ្រក្រហមគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់អេហ្ស៊ីប ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ច ដោយក្នុងនោះអ្នកទេសចររុស្ស៊ីដើរតួជាផ្នែកមួយនៃកំណើនការកម្សាន្តបាតសមុទ្រដ៏ផ្សងព្រេងបែបនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm