ក្រុមសកម្មប្រយុទ្ធ ព្រមានប្រឆាំងនឹងការជួយអ៊ីស្រាអែល ជុំវិញបាតុកម្មនៅតំបន់ហ្កាហ្សា

2025/03/28 04:15:46 pm        109

បណ្ដាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ (២៧ មីនា) បានគំរាមដាក់ទណ្ឌកម្មសម្រាប់ "អ្នកសហការ" ដោយការបន្ថែមគោលដៅលើអ៊ីស្រាអែល បន្ទាប់ពីការតវ៉ាដ៏ធំជាលើកដំបូងប្រឆាំងនឹងសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា និងប្រឆាំងការគ្រប់គ្រងរបស់ក្រុមហាម៉ាស ដោយហៅបាតុកម្មនោះថាជាការជួយដល់អ៊ីស្រាអែល។

ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ បានប្រមូលផ្តុំគ្នាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅភាគខាងជើង និងកណ្តាលហ្កាហ្សា ដោយអ្នកខ្លះស្រែកថា "ហាម៉ាសចេញទៅ" នៅក្នុងការបង្ហាញដ៏កម្រមួយនៃគំនិតប្រឆាំងចំពោះក្រុមសកម្មប្រយុទ្ធ ដែលការវាយឆ្មក់របស់ពួកគេលើអ៊ីស្រាអែលនៅខែតុលា ឆ្នាំ២០២៣ បានបង្កឱ្យមានសង្រ្គាមដ៏បង្ហូរឈាមនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។ បាតុកម្មបន្ថែមទៀតដែលអ៊ីស្រាអែលសាទរ ត្រូវបានគ្រោងធ្វើឡើង។

សេចក្តីថ្លែងការណ៍របស់ "បក្សពួកនៃចលនាតស៊ូ" ដែលជាក្រុមឆ័ត្រ រួមទាំងក្រុមហាម៉ាសផងនោះ បានគំរាមដាក់ទណ្ឌកម្មចំពោះមេដឹកនាំនៃ "ចលនាគួរឱ្យសង្ស័យ" ដែលប៉ាឡេស្ទីនបានធ្វើឡើងដោយការដើរដង្ហែតវ៉ាតាមដងផ្លូវ។

មន្ត្រីក្រុមហាម៉ាស និយាយថា ប្រជាជនមានសិទ្ធិតវ៉ា ប៉ុន្តែការប្រមូលផ្តុំគ្នាមិនគួរត្រូវបានកេងប្រវ័ញ្ចសម្រាប់បំណងនយោបាយនោះទេ។ បាតុករប៉ាឡេស្ទីននិយាយថា ពួកគេមិនមែនប្រឆាំងចលនាតស៊ូទេ ប៉ុន្តែគឺប្រឆាំងនឹងសង្រ្គាម និងការបង្ហូរឈាមនេះ ខណៈរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានជំរុញពលរដ្ឋហ្កាហ្សា ឱ្យបន្តសម្ដែងការមិនពេញចិត្តរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm