ស្ថានីយទូរទស្សន៍បាយ័ន និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី សហការរៀបចំកម្មវិធីប្រដាល់ «កំពូលអ្នកចម្បាំងអូដ្ឋ»

2025/03/28 04:31:50 pm        288

អគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ខបភើរេសិន ដើម្បីរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ «កំពូលអ្នកចម្បាំងអូដ្ឋ» ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតផ្លូវការ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាផ្សារទំនើប Chip Mong Mega Mall 271 ដោយមានការអញ្ជើញចូលរួមពីលោក James Mu នាយកប្រតិបត្តិ(COO) តំណាងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន និងអ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ។

អ្នកឧកញ៉ា លាង ពៅ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងកិច្ចសហការជាមួយអគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវព្រឹត្តិការណ៍ថ្មី នៃកម្មវិធីប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋ នេះឡើង ។ ក្នុងនាមក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ អ្នកឧកញ៉ា បានចាត់ទុកនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់បេសកកម្មរបស់ក្រុមហ៊ុន ក្នុងការចូលរួមផ្សព្វផ្សាយ លើកស្ទួយ និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ។

អ្នកឧកញ៉ាបានគូសរំលេចថា ប្រដាល់គុនខ្មែរ មានប្រវត្តិយូរអង្វែងមកហើយ ដែលបន្សល់ទុករាប់ពាន់ឆ្នាំដោយបុព្វបុរសខ្មែរ ។ ដូច្នេះការចូលរួមអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប ។ ដូច្នេះតាមរយៈកម្មវិធីថ្មីនេះ នឹងក្លាយជាវេទិកាមួយ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី បានចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយឈានទៅដណ្ដើមនូវសមិត្ធផល ក៏ដូចជាលើកមុខមាត់ប្រទេសជាតិ លើឆាកអន្ដរជាតិផងដែរ ។

គួរបញ្ជាក់ថា សម្រាប់បើកទំព័រសង្វៀនថ្មី នៃការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់កំពូលអ្នកចម្បាំងអូដ្ឋ នាថ្ងៃទី២៩ ខែមីនាចុងសប្ដាហ៍នេះ នឹងមានការប្រកួតរវាងជើងខ្លាំងជាច្រើនរូប ក្នុងនោះក៏មានគូដណ្ដើមខ្សែក្រវាត់ផងដែរដ រួមមានកីឡាករ ឃួន ឡាំងកូស៊ីន ត្រូវជួបកីឡាករម៉ាឡេស៊ី Umar Red Wolves និងកីឡាករ ពេជ្រ អទិទេព ត្រូវជួបកីឡាករ Thongbang Seuaphom មកពីប្រទេសឡាវ ។ នេះគឺជាការប្រកួតសន្សំពិន្ទុវិលជុំ ដើម្បីឈានទៅរកបេក្ខភាពមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ។

ក្រៅពីបេក្ខភាពប្រកួតសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់នេះ ក៏នឹងមានគូប្រកួតមិត្តភាពអន្ដរជាតិដ៏ទាក់ទាញផងដែរ រវាងកីឡាករ ពេជ្រ សម្បត្តិ ត្រូវជួបកីឡាករអ៊ីរ៉ង់ Parsa Aminpour និងកីឡាករ រឿង សោភ័ណ្ឌ ត្រូវជួបកីឡាករ Yahya Ettaghi មកពីប្រទេសម៉ារ៉ុក ព្រមទាំងគូមិត្តភាពជាតិ រវាងកីឡាករវ័យក្មេង ពេជ្រ បញ្ញា កូនសិស្សលោក ពេជ្រ សុផាន់ ជាមួយកីឡាករ វណ្ណា បញ្ញាបុត្រ មកពីខេត្តកំពង់ធំទៀតផង៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm