កូរ៉េខាងត្បូងសង្ឃឹមថាកត្តាអាកាសធាតុនឹងជួយពន្លត់ចំហេះព្រៃធ្ងន់ធ្ងរបំផុត ខណៈអ្នកស្លាប់បន្តកើនឡើង

2025/03/28 05:36:55 pm        102

នៅថ្ងៃសុក្រ ទី២៨ ខែមីនាសប្ដាហ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រជែងកម្លាំងរាលដាលនៃអណ្ដាតភ្លើងនៅកន្លែងភ្លើងឆេះព្រៃធំៗក្នុងតំបន់ភាគអាគ្នេយ៍ ដែលត្រូវបានជួយដោយការមើលឃើញកាន់តែប្រសើរឡើង និងសីតុណ្ហភាពត្រជាក់ខ្លាំងពីភ្លៀងធ្លាក់ពេលយប់ ខណៈប្រទេសនេះកំពុងតតាំងនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរបំផុត ដែលបានឆក់យកជីវិតមនុស្ស២៨នាក់មកទល់ពេលនេះ។

យោងតាមទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបានឱ្យដឹងថា ដោយសារឥទ្ធិពលខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួត រលកនៃភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញតំបន់នានាចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានបណ្ដាលឱ្យមនុស្ស ៣៧ នាក់រងរបួស និងបង្ខំឱ្យមនុស្សប្រហែល ៣៨.០០០នាក់ ត្រូវភៀសខ្លួនពីផ្ទះសម្បែង ។

ទីភ្នាក់ងារនេះបាននិយាយនៅព្រឹកនេះថា ផ្ទៃដីព្រៃឈើប្រហែល ៤៨.០០០ហិកតា ស្មើនឹងប្រហែល ៨០ ភាគរយនៃទំហំរបស់រដ្ឋធានីសេអ៊ូល ត្រូវបានឆេះខ្ទេចខ្ទី។

វាមានទំហំជិត២៥.០០០ហិចតា ច្រើនជាង២៣.៧៩៤ ហិចតា ដែលរងការខូចខាតដោយភ្លើងឆេះព្រៃនៅឆ្នេរសមុទ្រភាគខាងកើតក្នុងឆ្នាំ២០០០ ដែលជាគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនៅពេលនោះ។

លោក Lim Sang-seop ប្រធានសេវាព្រៃឈើកូរ៉េ (KFS) បានប្រាប់អ្នកយកព័ត៌មានថា ពួកលោកគ្រោងប្រើប្រាស់ធនធានដែលមានទាំងអស់ដើម្បីពន្លត់អណ្តាតភ្លើងដ៏ធំក្នុងពេលច្ចុប្បន្ននេះ។

យោងតាមលោក Lim បានឱ្យដឹងថា ការមើលឃើញប្រសើរឡើង និងសីតុណ្ហភាពត្រជាក់ពីភ្លៀងធ្លាក់នៅពេលយប់បានបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីគ្រប់គ្រងអណ្តាតភ្លើង ។

លោកបានបន្ថែមថា ពួកលោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដោយដាក់ពង្រាយឧទ្ធម្ភាគចក្រ បុគ្គលិក និងធនធានផ្សេងទៀត ដើម្បីទប់ស្កាត់ការឆេះរាលដាលនៃចំហេះព្រៃនេះ៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm