ភ្លៀងធ្លាក់ នាំមកភាពធូរស្រាលខ្លះដល់ក្រុង Imabari ទទួលរងចំហេះព្រៃ នៅភាគខាងលិចប្រទេសជប៉ុន

2025/03/28 07:16:36 pm        103

ភ្លៀងធ្លាក់ បានជួយទប់ស្កាត់ចំហេះព្រៃនៅក្រុង Imabari ក្នុងខេត្តអឺហ៊ីម៉េ(Ehime) ភាគខាងលិចប្រទេសជប៉ុន។ តំបន់នេះ មានភ្លៀងធ្លាក់លើកដំបូងចាប់តាំងពីអណ្តាតភ្លើងបានចាប់ផ្តើមឆេះរាលដាលកាលពីថ្ងៃអាទិត្យ។ ដីល្បប់ត្រូវបានគេឃើញនៅតាមផ្លូវ ក្បែរអគារដែលរងការបំផ្លាញដោយអគ្គិភ័យនៅព្រឹកថ្ងៃសុក្រនេះ។

ខ្យល់សំណើម កំពុងបក់នៅជុំវិញទីតាំងនោះ ហើយក្លិនឈ្ងៀមក៏ថយចុះ។ មន្ត្រីនៃទីស្នាក់ការកណ្តាលឆ្លើយតបគ្រោះមហន្តរាយរបស់ទីក្រុង បាននិយាយថា គ្មានអគ្គិភ័យ ឬផ្សែង ត្រូវបានបញ្ជាក់នៅជុំវិញទីតាំងចំហេះព្រៃនោះទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ។

ប៉ុន្តែពួកគេនិយាយថា ភ្លើងព្រៃនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ខណៈការស្ទង់មើលពីលើអាកាសដោយយានដ្រូន បានរកឃើញប្រភពកម្តៅជាច្រើន។ ផ្ទៃដីប្រមាណ ៤៤២ ហិកតា ត្រូវបានភ្លើងឆាបឆេះគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។ សំណង់សរុបចំនួន ២១កន្លែង រួមមានលំនៅឋាន និងឃ្លាំង បានរងការបំផ្លាញ។

អភិបាលក្រុង Imabari លោក Tokunaga Shigeki បាននិយាយនៅក្នុងកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរាលដាលនៃចំហេះព្រៃត្រូវបានគ្រប់គ្រង។ ទីក្រុងនេះ បានចេញបទទបញ្ជាជម្លៀសមនុស្សជិត៦.០០០នាក់ ហើយទីក្រុង Saijo ដែលនៅជិតខាងក៏បានចេញបញ្ជាជម្លៀស ប្រជាជនសម្រាប់តំបន់មួយចំនួនផងដែរ ខណៈទីជម្រកកំពុងដាក់មនុស្ស ១២៣នាក់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm