អង្គការ UNICEF បានព្រមានថា យ៉ាងហោចណាស់ កុមារស៊ូដង់ចំនួន ៨២៥,០០០នាក់ កំពុងជាប់គាំង ដោយការប្រយុទ្ធគ្នាជុំវិញរដ្ឋធានីនៃរដ្ឋ North Darfur ដែលរងការគំរាមកំហែងដោយអំពើហិង្សា ឬការស្រេកឃ្លាន។

លោក Sheldon Yett តំណាងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ បាននិយាយថា យើងមិនអាចមើលរំលងឋាននរកនៅលើផែនដីនេះបានទេ ដោយបានទាមទារឲ្យបញ្ចប់ជម្លោះនេះ ជាបន្ទាន់។
លោក Yett បានបញ្ជាក់ថា៖«កុមារប្រមាណ ៨៣៥.000នាក់ ត្រូវបានជាប់ នៅក្នុងគ្រោះមហន្តរាយដែលកំពុងកើនឡើង នៅក្នុង និងជុំវិញទីក្រុង Al-Fasher ដោយបន្ថែមថា កុមារជាង ៧០នាក់ ត្រូវបានសម្លាប់ ឬពិការ នៅក្នុងឆ្នាំនេះ។

លោកបានលើកឡើងថា៖«ដោយមានចំនួនទាំងនេះឆ្លុះបញ្ចាំងពីឧប្បត្តិហេតុដែលបានផ្ទៀងផ្ទាត់ វាទំនងជាចំនួនអ្នកស្លាប់ពិតប្រាកដ គឺខ្ពស់ជាងនេះឆ្ងាយណាស់ ដោយក្មេងមានការតស៊ូប្រចាំថ្ងៃ ដើម្បីរស់រានមានជីវិត»។
នៅក្នុងរដ្ឋ North Darfur មនុស្សជាង ៦០.000នាក់ ត្រូវបានផ្លាស់ទីលំនៅ ក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយនេះ ដោយបន្ថែមទៅមនុស្សជាង ៦០០.000 នាក់ ដែលត្រូវបានផ្លាស់ទីលំនៅ ក្នុងនោះមានកុមារ៣០០.000 នាក់ ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម នៅក្នុងខែមេសា ឆ្នាំ ២០២៣។