[UPDATE] រញ្ជួយដីដ៏ខ្លាំងក្លាចេញពីមីយ៉ាន់ម៉ា បានអង្រួនរដ្ឋធានីថៃ និងវៀតណាម ជំរុញឱ្យមានភាពភ័យស្លន់ស្លោ

2025/03/28 09:38:59 pm        363

គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលចំណុចកណ្ដាលកើតមាននៅប្រទេសមីយ៉ាន់ម៉ា បានអង្រួនរដ្ឋធានីបាងកក ប្រទេសថៃ និងផ្នែកខ្លះនៃវៀតណាម នាថ្ងៃសុក្រ ២៨ មីនា នេះ បណ្តាលឱ្យអគារជាច្រើនត្រូវរង្គើ ហើយមនុស្សម្នារត់ជម្លៀសខ្លួនយ៉ាងភ័យស្លន់ស្លោ ដោយរហូតមកទល់ពេលនេះ មិនមានអ្នករបួស ឬការខូចខាតធំដុំត្រូវរាយការណ៍ផ្លូវការនោះទេ។

ទីភ្នាក់ងារស្ទាបស្ទង់ភូគ្ពសាស្ត្រអាមេរិក និងមជ្ឈមណ្ឌលភូមិសាស្ត្រ GFZ របស់អាល្លឺម៉ង់ បាននិយាយថា ការរញ្ជួយដីនៅពេលថ្ងៃត្រង់នេះ គឺជាកម្រិតរាក់ ១០គីឡូម៉ែត្រប៉ុណ្ណោះ ជាមួយនឹងចំណុចកណ្តាលនៃរញ្ជួយកើតមាននៅមីយ៉ាន់ម៉ា ដែលនៅជិតខាង នេះបើយោងតាមរបាយការណ៍បឋម។

មិនទាន់មានរបាយការណ៍ភ្លាមៗពីឥទ្ធិពលនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ាទេ។

តំបន់បាងកកដ៏ធំនេះ ជាកន្លែងរស់នៅរបស់ប្រជាជនជាង ១៧លាននាក់ ដែលភាគច្រើននៅក្នុងផ្ទះល្វែងខ្ពស់ៗ។ សំឡេងរោទិ៍ប្រកាសអាសន្នបានលាន់លឺក្នុងអគារ ខណៈការរញ្ជួយដីបានវាយប្រហារនៅម៉ោងប្រហែល ១:៣០នាទីរសៀល ហើយអ្នកស្រុកដែលមានការភ្ញាក់ផ្អើល ត្រូវបានជម្លៀសចេញពីជណ្តើរនៃអគារខុនដូ និងសណ្ឋាគារខ្ពស់ៗនៅកណ្តាលទីក្រុងបាងកក។

នៅវៀតណាម ប្រជាជនដែលរស់នៅជាន់ខ្ពស់ក្នុងអាផាតមិនជាច្រើន ក្នុងសង្កាត់ផ្សេងៗគ្នា​នៅទូទាំងទីក្រុងហាណូយ ចម្ងាយជាង ១.០០០គីឡូម៉ែត្រពីចំណុចកណ្តាលរញ្ជួយដី មានអារម្មណ៍ដឹងថាគ្រឿងសង្ហារឹមរបស់ពួកគេរង្គោះរង្គើក្នុងពេលខ្លី។

យោងតាមសាក្សីនៅលើបណ្តាញសង្គម - ដែលមិនទាន់ត្រូវបានបញ្ជាក់ផ្លូវការនៅឡើយ - បានឱ្យដឹងថា ស្ពាន និងអគាររងការខូខាតដោយផ្នែក ហើយមានវីដែអូបង្ហាញពីអគាររង្គើនៅបាងកក ដោយមានការរាយកាណ៍ខ្លះប្រាប់ថា អគារជាច្រើនក៏បានដួលរលំនៅបាងកកផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm