កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិបានជាង ៤៥ពាន់ក្រុមហ៊ុនដោយ​កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ

2025/03/28 10:08:34 pm        235

គិត​មកដល់ពេលនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ និងការ​បើក​សហ​គ្រាស តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បាន​ចំនួន​ប្រមាណ​ជាង ៤៥ ពាន់ក្រុមហ៊ុន និងបានកំពុងបន្តមាននិន្នាការកើនឡើងជា បន្តបន្ទាប់។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ស្តីពីការចុះ បញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល នៅក្នុងកម្មវិធីបើកដំណើរការកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៤ ម្សិល​មិញ​នេះ​ថា ថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានកសាងឡើង ដើម្បីជួយ​សម្រួល​ដល់​ការ​ចុះ​បញ្ជី អាជីវកម្ម ក៏ដូចជាការស្នើរសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងសេវាសាធារណៈផ្សេងៗ ដែល​ពាក់ព័ន្ធ និងការធ្វើធុរកិច្ច ដែលបាននិងកំពុង អនុវត្តន៍ដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត បន្តឱ្យដឹងថា ចំពោះការចុះបញ្ជី គិតមកដល់ពេលនេះ ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា មានសមាជិកទាំងដៃគូរ របស់រាជរដ្ឋាភិបាល និងវិស័យឯកជន មានចំនួន ៦៥ ដែល​បាន​ចូល​រួម​ជាសមាជិក និងបានកំពុងបន្តផ្លាស់ប្តូរទិន្នន័យជាមួយគ្នា បើគិតជាមធ្យម មានចំនួន​ប្រមាណ​ជា ២លានប្រតិបត្តិការ។ ចំណែកទូរលេខនៃការចុះបញ្ជី ដែលទទួលបាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងការងារ បណ្តុះ​បណ្តាល និងវិជ្ជាជីវៈជាដើម ជាមធ្យមនៅក្នុង មួយខែៗ ទទួលបានក្រុមហ៊ុនដែលស្នើរចុះបញ្ជីថ្មី មាន​ចំនួន​ប្រមាណជាង ៨០០ ក្រុមហ៊ុន មកដល់ពេលនេះ ការចុះបញ្ជីតាមថ្នាល CamDX បាន​ចំនួន​ជាង ៤៥ពាន់ក្រុមហ៊ុនហើយ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បន្ថែមថា ជុំវិញថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX នេះ, មជ្ឈ​មណ្ឌល​បណ្តុះធុរកិច្ចថ្មី "តេជោ" នៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍ ជាក់ស្តែង​នា​ពេល​កន្លង​មកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍន៍​សេវា​អេឡិច​ត្រូនិច​ សម្រាប់ធុរិកិច្ចឆ្នាំ ២០២៥-២០២៨ ដែល​យុទ្ធ​សាស្រ្ត​នេះ​បាន​ផ្តោត​លើ​ការ​ជំរុញ​បណ្តា​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំសេវាសាធារណៈរបស់ខ្លួន ជុំវិញការធ្វើ​ធុរកិច្ច​ពី​ក្រៅ​បណ្តាញ ​មកក្នុងបណ្តាញ ដោយប្រើ CamDX ជាមធ្យោបាយ។ ដូច្នេះចាប់បីឆ្នាំនេះទៅ រហូត​ដល់​ឆ្នាំ២០២៨ ជាគោលការណ៍ គឺចង់ឱ្យសេវាសាធារណៈសម្រាប់ធុរកិច្ចបានដល់ ៨០% នៃ​សេវា​ដែលមានការស្នើសុំញឹកញាប់ និងមានហានីភ័យទាប គឺផ្តល់លទ្ធភាពអាចស្នើសុំតាមចិត្ត ទាំង​ប្រព័ន្ធ​អនឡាញនិងប្រព័ន្ធអេឡិចត្រូនិច មានន័យថា ការចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល កំពុងមានវឌ្ឍនភាពល្អ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm