នៅពេលដែលពួកឧទ្ទាមប្រដាប់អាវុធ បានរឹបអូសយកគ្រឿងចក្រដឹកជញ្ជូនរ៉ែដ៏កម្រ នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា កាលពីខែតុលា ពួកគេបានវាយលុកដល់របបយោធា ដែលកំពុងប្រយុទ្ធរបស់ប្រទេសនេះ ហើយបានដណ្តើមយកការគ្រប់គ្រងធនធានសកលដ៏សំខាន់មួយ។

តាមរយៈការដណ្តើមកាន់កាប់ទីតាំងដែលផលិតប្រហែលពាក់កណ្តាលនៃធនធានរ៉ែកម្រដ៏ធ្ងន់របស់ពិភពលោក ក្រុមឧទ្ទាមនៃកងទ័ពឯករាជ្យកាជីន (KIA) អាចកាត់បន្ថយការផ្គត់ផ្គង់សារធាតុរ៉ែដែលប្រើក្នុង ទួរប៊ីនខ្យល់ និងរថយន្តអគ្គិសនី ដោយធ្វើឲ្យតម្លៃនៃធាតុដ៏សំខាន់មួយនេះ កើនឡើងខ្លាំង។

កងទ័ពឯករាជ្យកាជីន (KIA) កំពុងស្វែងរកឥទ្ធិពលប្រឆាំងនឹងប្រទេសចិនជិតខាង ដែលគាំទ្ររបបយោធា និងបានវិនិយោគយ៉ាងច្រើន ក្នុងការជីកយករ៉ែកម្រ នៅក្នុងរដ្ឋកាជីនរបស់មីយ៉ាន់ម៉ា។ នេះបើយោងតាមមនុស្សពីរនាក់ ដែលដឹងអំពីបញ្ហានេះ។
ការនាំចូលរ៉ែកម្រ និងសារធាតុរ៉ែកម្ររបស់ចិនពីប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះ ៣១១តោន ក្នុងខែកុម្ភៈ ធ្លាក់ចុះ ៨៩ ភាគរយបើធៀបនឹងរយៈពេលឆ្នាំមុន។ នេះបើយោងតាមទិន្នន័យគយចិន ដែលមិនត្រូវបានគេរាយការណ៍ពីមុន។ ការធ្លាក់ចុះភាគច្រើននោះ បានកើតឡើង បន្ទាប់ពីខែតុលា។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយទៅកាន់មនុស្ស ៩នាក់ ដែលដឹងអំពីឧស្សាហកម្មរ៉ែដ៏កម្ររបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមស៊ីវិលរយៈពេល ៤ឆ្នាំរបស់ខ្លួន អំពីភាពចលាចលដែលបានកើតឡើងដោយសាររឹបអូសយកគ្រឿងចក្រដឹកជញ្ជូនរ៉ែដ៏កម្រ ដោយក្រុមឧទ្ទាម។