ព្រែកតាពៅក្រុងបាវិតខេត្តស្វាយរៀងប្រវែង៤គីឡូម៉ែត្រ​​​ត្រូវបានជីកស្តាកែលម្អសម្រេចបានជាង៧០%

2025/03/28 10:41:31 pm        214

ស្វាយរៀង ៖ ប្រព័ន្ធធារាសាស្ត្រធម្មជាតិ ( ព្រែកតាពៅ)ស្តិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងប្រវែង៤គីឡូម៉ែត្រលាតសន្ធឹង នៅក្នុងភូមិសាស្ត្រភូមិច្រកលាវ ត្រូវបានក្រុមការងារ ជីកស្ដារ កែលម្អ ដើម្បីរក្សាទឹក និងនាំសំណល់រាវចេញពីទីក្រុងបាវិត បច្ចុប្បន្នសម្រេចបានជាង៧០% ។

លោកឈុន លី អ្នកទទួលខុសត្រូវ មើលការងារជីក ស្ដារ កែលម្អប្រព័ន្ធធារាសាស្ត្រ(ព្រែកតាពៅ)បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVអោយដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១០២៥នេះថា ដំណើរការជីកព្រែក (តាពៅ)ដែលជាគម្រោងរបស់ រដ្ឋ កែលម្អរាល់ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័របស់ក្រុង គិតមកដល់បច្ចុប្បន្ននេះក្រុមការងារសម្រេចជីកស្ដារ កែលម្អបាតព្រែក បានជាង៧០% នៃការជីកស្តា ធ្វើជើងទេ និងត្រៀមឈូសឆាយស្ថាបនាផ្លូវអមសងខាងព្រែកតែប៉ុណ្ណុះ ។

 លោកលឹម សៀងហេង អភិបាលក្រុងបាវិត ខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍ btv តាមរយៈសារតេឡេក្រាមឱ្យដឹងថា បាវិតគឺជាក្រុងដែលរាជរដ្ឋាភិបាលបង្កើតឡើងថ្មី មាន សង្កាត់ចំនួន៥ចំណុះឲ្យក្រុង រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធរំដោះសំណល់រាវ នៅមិនទាន់មានគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់់ ខណៈដែលក្រុងបាវិតត្រូវបានក្រុមអ្នកវិនិយោគទុនចូលមកបង្កើតរោងចក្រ សហគ្រាស រួមនិងកម្មកររាប់ម៉ឺន សែននាក់ ចូលមកបំរើការងារផលិត បង្កអោយ មានកាកសំណល់រាវ សំណល់រឺងមានការកើនឡើង   រាល់បញ្ហាខាងលើនេះរដ្ឋបាលក្រោមការចាត់ចែងបន្ថែមរបស់គណៈអភិបាលខេត្ត ក្រុងបានទទួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធរំដោះសំណល់រាវជាបន្តបន្ទាប់ ជាក់ស្ដែងនៅពេលថ្មីៗនេះក្រុងត្រូវបានគណៈអភិបាលខេត្តផ្ដល់អតិភាពជីកស្ដារកែលម្អ(ព្រែកតាពៅ)មួយខ្សែសម្រាប់រំដោះសំណល់រាវពិសេសសម្រាប់ស្តុបទឹកផ្ដល់ឲ្យកសិករធ្វើការងារបង្កបង្កើតផលនៅជុំវិញតំបន់ព្រែកនេះផងដែរ។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm