ការឃុំខ្លួនអនុប្រធានាធិបតីស៊ូដង់ខាងត្បូង នាំឲ្យមានក្ដីបារម្ភខ្លាំងឡើងៗពីការកើតសង្គ្រាមស៊ីវិលថ្មី

2025/03/28 11:10:30 pm        54

អនុប្រធានាធិបតីទី១ និងជាមេដឹកនាំប្រឆាំងដ៏ធំរបស់ប្រទេសស៊ូដង់ខាងត្បូង គឺលោក Riek Machar ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ ដោយចំណាត់ការនេះបានជំរុញឲ្យមានការព្រមានពីអង្គការសហប្រជាជាតិ (UN) ថា ប្រទេសនេះកំពុងប្រឈមនឹងហានិភ័យនៃការវិលទៅរកការរីករាលដាលជម្លោះជាថ្មី។

គណបក្សរបស់លោក Machar បានឲ្យដឹងថា ការចាប់ខ្លួនរបស់លោក បានធ្វើឲ្យដួលរលំជាធរមាននូវកិច្ចព្រមព្រៀងសន្តិភាពដែលបានបញ្ចប់សង្រ្គាមស៊ីវិលឆ្នាំ២០១៣-២០១៨។

តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គម Facebook ប្រមុខស្តីទីនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃចលនារំដោះប្រជាជនស៊ូដង់ ក្នុងបក្សប្រឆាំង (SPLM-IO) គឺលោក Reath Muoch Tang បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រមុខសន្តិសុខជាតិ បានអមដំណើរក្បួនរថយន្តប្រដាប់អាវុធជាង ២០គ្រឿង ដែលបានសម្រុកចូលគេហដ្ឋានរបស់លោក។ នៅទីនោះ អង្គរក្សរបស់លោកត្រូវបានដកហូតអាវុធ ហើយដីកាចាប់ខ្លួន ត្រូវបានចេញ «ក្រោមការចោទប្រកាន់មិនច្បាស់លាស់»។

គណៈកម្មាធិការសិទ្ធិមនុស្សរបស់ UN ប្រចាំនៅស៊ូដង់ខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាប់ខ្លួននេះ រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ និងការរាយការណ៍ពីការវាយប្រហារលើជនស៊ីវិល «ជាសញ្ញាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការសន្តិភាព និងការគំរាមកំហែងដោយផ្ទាល់ដល់ជីវិតមនុស្សរាប់លាននាក់»។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «ការបរាជ័យក្នុងការបន្តរក្សាការការពារ ដែលមានចែងនៅកិច្ចព្រមព្រៀងសន្តិភាព ក្នុងនោះរួមមានទាំងសេរីភាពនៃការធ្វើដំណើរ ការចូលរួមនយោបាយ និងការបញ្ឈប់អរិភាព នឹងនាំទៅរកការវិលត្រលប់ដ៏មហន្តរាយនៃការការសង្រ្គាមវិញ»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        54
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        53
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm