ទីក្រុងបាងកក ប្រកាសគ្រាអាសន្ន បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅមីយ៉ាន់ម៉ា

2025/03/28 11:42:45 pm        61

គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានកើតមាននៅសហភាពមីយ៉ាន់ម៉ា នាថ្ងៃសុក្រ (ទី២៨ ខែមីនា) នេះ ដោយបានធ្វើឲ្យមានការរញ្ជួយដ៏ខ្លាំងក្លា នៅទូទាំងប្រទេសថៃ បង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌា។ រដ្ឋាភិបាលថៃ បានប្រកាសគ្រាអាសន្ន ក្នុងទីក្រុងបាងកក ខណៈអាជ្ញាធរកំពុងវាយតម្លៃពីការខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធនានា។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានបញ្ជាក់ពីវិធានការគ្រាអាសន្ននេះ បន្ទាប់ពីមានរបាយការណ៍អំពីការដួលរលំនៃសំណង់នានា និងការភ័យស្លន់ស្លោគ្រប់ទីកន្លែង។ ឧប្បត្តិហេតុដ៏ធំបំផុតមួយ គឺការដួលរលំអគារកម្ពស់ ៣០ជាន់ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ នៅភាគខាងជើងនៃរាជធានីនេះ ហើយបើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានមនុស្សរាប់សិបនាក់ជាប់នៅក្នុងនោះ។

យោងតាមស្ថាប័នស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីមានចម្ងាយ ១៦គីឡូម៉ែត្រ នៅចន្លោះភាគខាងជើង និងភាគពាយព្យនៃទីក្រុង Sagaing របស់សហភាពមីយ៉ាន់ម៉ា ដោយមានជម្រៅ ១០គីឡូម៉ែត្រ។

ក្រុមឆ្លើយតបគ្រាអាសន្ន នៅទីក្រុងបាងកក កំពុងវាយតម្លៃការខូចខាតរចនាសម្ព័ន្ធ ហើយអ្នកស្រុកត្រូវបានណែនាំឲ្យចៀសឲ្យឆ្ងាយពីអគារដែលខូចខាត និងសំណង់អគារខ្ពស់ៗ។ នៅឯប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌា អាជ្ញាធរកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ទោះបីជាមិនតម្រូវឲ្យមានអន្តរាគមន៍ភ្លាមៗក៏ដោយ។

ដោយរលករញ្ជួយត្រូវបានរំពឹងថា កើតមាន បណ្ដាមន្ត្រីទាំងនៅប្រទេសថៃ មីយ៉ាន់ម៉ា បង់ក្លាដែស និងឥណ្ឌា មានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលពួកគេធ្វើការ ដើម្បីធានាសុវត្ថិភាពសាធារណៈ បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm