ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ឱ្យ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​​លុប​បំបាត់​​ជំងឺ​អេដស៍​នៅ​កម្ពុជា

2021/12/01 06:38:25 pm        189

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ទាំង​អស់ ឱ្យ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​​សម្រេច​តាម​គោលដៅ​លុប​បំបាត់​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សម្ដេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​បែប​នេះ​នៅ​ក្នុង​សារ​លិខិត​របស់​សម្ដេច​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ។

សម្ដេច​តេជោ​ ហ៊ុន សែន អំពាវ​នាវ​ថា៖ «យើង​ទាំង​អស់គ្នាត្រូវ​ខិត​ខំ​ថែម​ទៀត​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​បាត់​មុខ​មិន​ទាន់​ទទួល​បាន​សេវា​ព្យាបាល និង​ក្នុង​ការ​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​បោះ​បង់​ការ​ព្យាបាល​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​អស់​ចំនួន​ប្រមាណ ១២ ០០០​នាក់​»។

ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា ស្ថាប័ន​​ថ្នាក់​ជាតិ​រហូត​ដល់​អាជ្ញាធរ​ដែន​ដី ត្រូវ​នាំ​មុខ​គេ​នៅ​ក្នុង​ការ​សម្រប​សម្រួល​កម្មវិធី​បង្ការ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន។

សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​អង្គការ​ដៃ​គូ​អន្តរជាតិ ឱ្យ​ជួយ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ និង​ជំនួយ​បច្ចេកទេស​បន្ថែម​ទៀត​ទៅ​ដល់​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដែល​ជា​ស្ថាប័ន​ដឹកនាំ​សម្រប​សម្រួល​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។

សុន្ទរកថា​របស់​សម្ដេច​តេជោ ហ៊ុន សែន ​បន្ត​ថា​៖ «ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ ធ្វើការ​រួម​គ្នា​ជា​ពហុ​វិស័យ សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កាក​បាទ​ក្រហម​កម្ពុជា អង្គការ​មិន​មែន​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន អ្នក​ផ្ទុក​មេរោគ​អេដស៍ ក្រុម​ប្រជាជន​គន្លឹះ និង​សហគមន៍ ដើម្បី​លុប​បំបាត់​ការ​ចម្លង​មេរោគ​អេដស៍ ​និង​យក​ជ័យ​ជម្នះ​លើ​មេរោគ​អេដស៍​ឱ្យ​បាន​តាម​កាល​កំណត់»។

បើ​តាម​សុន្ទរកថា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល កម្ពុជា​មាន​ប្រជាជន​ចំនួន ១៩៧៤​គ្រួសារ ឬ​ស្មើ​នឹង​ប្រមាណ ១២ ០០០​នាក់ កំពុង​រស់នៅ​ដោយ​ផ្ទុក​មេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ឆ្នាំ​នេះ។

កម្ពុជា​បាន​ផ្ដល់​សេវា​ថែ​ទាំង​អ្នក​ជំងឺ​អេដស៍​រហូត​ដល់ ៨៣​%​នៅ​ទូទាំង​ប្រទេស ដែល​ជា​អត្រា​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ពោល​គឺ​មាន​អត្រា​ខ្ពស់​ជាង​ប្រទេស​ចិន ឥណ្ឌា ថៃ និង​វៀតណាម​ជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm