ក្រុម​សិទ្ធិមនុស្ស​និយាយ​ថា អតីត​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ​១០០​នាក់​ត្រូវ​បាន​សម្លាប់ ឬ​បាត់​ខ្លួន​ដោយ​ពួក​តា​លី​បង់

2021/12/01 06:42:18 pm        359

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ឱ្យ​ដឹង​ថា អតីត​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ១០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​តា​លី​បង់ ឬ​បាន​បាត់​ខ្លួន​ចាប់​តាំង​ពី​ពួក​សកម្ម​ប្រយុទ្ធ​នេះ​ដណ្ដើម​កាន់កាប់​ប្រទេស​ទាំងស្រុង​។​

​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយ​ថា ការ​លើក​លែង​ទោស​ដែល​សន្យា​ដោយ​ថ្នាក់ដឹកនាំ​របស់​ក្រុម​តា​លី​បង់ មិនបាន​រារាំង​មេបញ្ជាការ​ក្នុង​តំបន់​ពី​ការ​ដាក់​គោលដៅ​លើ​អតីត​ទាហាន និង​នគរបាល​នោះ​ទេ​។​ អង្គការ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ឬ Human Rights Watch បាន​ចោទប្រកាន់​ថ្នាក់ដឹកនាំក្រុម​តា​លី​បង់​ថា ​បាន​បិទ​ភ្នែក​ឈរ​មើល​ការ​សម្លាប់។ ​ថ្មីៗ​នេះ​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​បដិសេធ​ពី​ការ​សម្លាប់​សងសឹក​ណាមួយ​បាន​កើត​ឡើង​។​ ក្រុម​នេះ​បាន​ដណ្ដើម​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែ​សីហា ខណៈ​ដែលសហរដ្ឋ​អាមេរិក​បាន​ដក​កងទ័ព​ចុងក្រោយ​របស់​ខ្លួន ​បន្ទាប់​ពី​សង្គ្រាម​រយៈពេល ២០​ឆ្នាំ​ដោយ​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​លោក Ashraf Ghani។​

​គួរ​រម្លឹក​ថា នៅ​ពេល​ដែល​ក្រុម​តា​លី​បង់​បាន​ចូលកាន់​កាប់​ប្រទេស​នេះ​ទាំងស្រុង ក្រុម​នេះ​បាន​ធានា​ដល់​អតីត​បុគ្គលិក​រដ្ឋាភិបាល​ថា ​ពួក​គេ​នឹង​មាន​សុវត្ថិភាព​ក្រោម​ការ​លើក​លែង​ទោស​ជាទូទៅ​ ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ការ​ឱ្យ​អង្គភាព​នគរបាល កងទ័ព ឬ​សាខា​ផ្សេងទៀតរបស់​រដ្ឋ។​ កន្លងមក​ធ្លាប់​មាន​របាយការណ៍​និយាយ​ថា ក្រុម​នេះ​បាន​ចូល​សួរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​ថា ​ធ្លាប់​បាន​បម្រើការ​ងារ​ឲ្យ​អតីត​រដ្ឋាភិបាល ឬ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​ដែរ​ឬ​ទេ ដែល​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        219
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        260
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm