កម្ពុជាស្នើដល់ភាគីស្វីស ពិចារណាជំរុញលើវិស័យអាទិភាពមួយចំនួន ដើម្បីភាពរីកចម្រើននៅកម្ពុជា

2025/03/29 03:24:21 am        112

ភ្នំពេញ ៖ អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ភាគីស្វីស ពិចារណា លើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើន ឧត្ដមភាព ប្រៀបធៀប, ភាពប្រកួតប្រជែង, ពិពិធកម្មផលិតភាព និងទីផ្សាររបស់កម្ពុជា។

​ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការថ្មី នៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានថ្លែងអំណរគុណ ចំពោះ ភាគីស្វីស ដែលបានផ្តល់និងបន្តផ្តល់ការគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ការរួមចំណែកក្នុងការដោះមីននៅកម្ពុជា និងគាំទ្រយ៉ាង សកម្ម ក្នុងការពង្រឹងយន្តការភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ។

លោក Reto Grueninger បានសម្តែងការកោតសរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបនេះដែរ លោកក៏បាន ស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីស្វែងយល់បន្ថែមអំពីវិស័យអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ការត្រៀមចាក ចេញដោយរលូនរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការដឹកនាំរបស់កម្ពុជា ក្នុងការចូលរួមការធ្វើអង្កេតលើកទី៤ ស្តីពីភាព ជាដៃគូសកល សម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ 

ជាការឆ្លើយតប, ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាព និងគាំទ្រចំពោះការស្នើបន្ត កម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់ មេគង្គឆ្នាំ ២០២២-២០២៥ រយៈពេលមួយឆ្នាំទៀត ដែលគ្រោងនឹងបញ្ចប់នាឆ្នាំ២០២៦ ។ កម្មវិធីនេះបានផ្ដោតលើវិស័យអាទិភាព មួយចំនួនដូចជា៖ អភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន, ការប្រែប្រួលអាកាស ធាតុ និងការគ្រប់គ្រងធនធានធម្មជាតិនិងវិស័យផ្សេងៗ ដែលវិស័យអាទិភាពទាំងនេះ នៅតែមានសង្គតិភាពជាមួយវិស័យអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ចំពោះការត្រៀមរៀបចំកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គដំណាក់កាលថ្មី ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើភាគីស្វីស ពិចារណា លើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយការបង្កើនឧត្ដមភាព ប្រៀបធៀប, ភាពប្រកួតប្រជែង, ពិពិធកម្មផលិតភាព និងទីផ្សារ។ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm