រដ្ឋមន្រ្តីក្រសួងដែនដីផ្តល់អនុសាសន៍គន្លឹះដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ដើម្បីរក្សានិរន្តរភាពអចនទ្រព្យ

2025/03/29 06:06:40 pm        181

ដើម្បីធានានិរន្តរភាពអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដោយផ្អែកលើកទិន្ន័យវិទ្យាសាស្ដ្រ ដល់សមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៨ ខែមីនាម្សិលមិញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ដោយមានការចូលរួមពីលោកអ្នកឧកញ៉ា លី ហួរ ជាប្រធានសមាគម និងថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកាជាច្រើនរូបទៀត។កម្មវិធីនេះប្រព្រឹត្ដទៅ នៅការិយាល័យរបស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា រាជធានីភ្នំពេញ។

នៅក្នុងពិធីបិទសន្និបាត ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាល គឺបានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរមានជីវភាពល្អប្រសើរ កាលណាពលរដ្ឋ មានភាពធូរធារ នោះនឹងជះឥទ្ធពលល្អដល់វិស័យអចលនទ្រព្យផងដែរ។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក៏​បានលើកយកនូវអនុសាសន៍គន្លឹះមួយចំនួន ដោយផ្អែកលើកទិន្ន័យវិទ្យាសាស្ដ្រ និងកិច្ចការងារដែលក្រសួងកំពុងប្រឹងប្រែងធ្វើ ដើម្បីរក្សា​និរន្ដរភាព នូវឧស្សាហកម្មអចនទ្រព្យ ដែលសំដៅទៅលើលំនៅឋាន និងគ្រឿងបង្គុំសំណង់ ឬឧស្សាហកម្មសំណង់។

ឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងដែននឹងផ្តល់ទិន្នន័យប្រាំមួយខែម្តងទៅ ដល់សមាគមអ្នកអភិវឌ្ឍលំនៅឋាន ដើម្បីទទួលព័ត៌មានលម្អិតពីវិស័យអចលនទ្រព្យ ងាយស្រួលរៀបចំយុទ្ធសាស្រ្តទីផ្សារ ហើយក្រសួងជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងវិស័យអចលនទ្រព្យ។

សម្រាប់លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា។

គួរបញ្ជក់ដែរថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារម្រាប់ឆ្នាំ២០២៥ របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា រៀបចំឡើងក្នុងគោលបំណងក្នុងការបង្ហាញពី វឌ្ឍនភាពការងារសមាគមដែលបានកំណត់ផែនការអនុវត្តកន្លងមក និងដើម្បីរឹតចំណងសាមគ្គី ភាពរវាងសមាជិក-សមាជិការសមាគម ជាមួយវិស័យឯកជន និងស្ថាប័នរដ្ឋពាក់ព័ន្ធទាំងអស់ និង គោលបំណងគឺគោរពទៅតាមលក្ខន្តិកៈរបស់សមាគម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        172
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm