លោក កឹម សុខា អះ​អាង​ថា លោក​បញ្ជាក់​ជំហរ​របស់​លោក​ដោយ​គ្មាន​នរណា​បង្ខិត​បង្ខំ​ឡើយ

2021/12/01 06:58:31 pm        659

ភ្នំពេញ៖ លោក កឹម សុខា ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ទៅ​ហើយ​នោះ អះ​អាង​នៅ​ថ្ងៃ​នេះ​ថា លោក​បាន​បង្ហាញ​ជំហរ​របស់​លោក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​គ្មាន​នរណា​បង្ខិត​បង្ខំ ឬ​គំរាម​កំហែង​នោះ​ឡើយ។

​លោក កឹម សុខា បាន​សរសេរ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ​នេះ ដែល​ជា​ប្រតិកម្ម​តប​ទៅ​នឹង​លោក សម រង្ស៊ី ដែល​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក កឹម សុខា ទទួល​រង​ការ​គំរាមកំហែង​ពី​សម្ដេច​តេជោ ហ៊ុន សែន។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ថា លោក សម រង្ស៊ី និង​សហការី​របស់​គាត់​នៅ​ឯ​ក្រៅ​ប្រទេស បាន​យក​ឈ្មោះ​ និង​រូបថត​របស់​លោក កឹម សុខា ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​សកម្មភាព​នានា​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​នោះ​ឡើយ។

លោក កឹម សុខា ក៏​បាន​អំពាវ​នាវ​ទៅ​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំ​ទ្រ​លោក ឱ្យ​បញ្ឈប់​ការ​ប្រើ​ឈ្មោះ និង​រូបថត​របស់​លោក ដើម្បី​បំភាន់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ខណៈ​ដែល​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំ​ទ្រ​លោក​ បាន​វិល​ត្រឡប់​ទៅ​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​ឡើង​វិញ​នោះ។

លោក កឹម សុខា សរសេរ​ថា​៖ «ទង្វើ​របស់​ពួកគេ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា សម រង្ស៊ី និង កឹម សុខា មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ ព្រោះ​សកម្មភាព​ទាំង​អស់​នេះ មិន​មាន​ការ​គាំ​ទ្រ ឬ​ជា​ជំហរ​របស់​ខ្ញុំ​ឡើយ»។

ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បែរ​ជា​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា ថា ធ្វើ​ឡើង​ដោយ​មាន​ការ​បង្ខិត​បង្ខំ ឬ​ការ​គំរាម​កំហែង​ពី​សម្ដេច​តេជោ ហ៊ុន​ សែន។

ចំណែក​ឯ​កូន​ស្រី​បង្កើត​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា វិញ បាន​បញ្ជាក់​ថា ឪពុក​របស់​នាង​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន និង​បញ្ជាក់​ទៅ​លោក សម រង្ស៊ី ផង​ដែរ។

កញ្ញា កឹម មនោវិទ្យា បាន​ចាត់​ទុក​សកម្មភាពរបស់លោក សម រង្ស៊ី ថា​ជា​ការ​កេង​ចំណេញ​ខាង​នយោបាយ​ទៅ​លើ​ឪពុក​របស់​នាង ហើយ​ថា សម្ព័ន្ធភាព​ សម រង្ស៊ី-កឹម សុខា បាន​ចប់​ទៅ​ហើយ។

នៅ​មុន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នៅ​ចុង​ឆ្នាំ​២០១៧ លោក កឹម សុខា គឺ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ ប៉ុន្តែ លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំ​ទ្រ​លោក បាន​បង្កើន​ចលនា​នៅឯ​ក្រៅ​ប្រទេស ហើយ​បាន​តែង​តាំង​ខ្លួន​ឯង​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​នេះ​ថែម​ទៀត​ផងអំឡុង​ពេល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ឃុំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm