ការរញ្ជួយដីកម្រិត៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្ដាលសហភាពមីយ៉ាន់ម៉ាដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាមស្រាប់កាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ជាង១ពាន់នាក់ គិតមកដល់ពេលនេះ និងជំរុញឱ្យរបបយោធារបស់ប្រទេសនេះអង្វរករដ៏កម្រមួយសម្រាប់ជំនួយពីអន្តរជាតិ។
ការរញ្ជួយដីបានដ៏ធ្ងន់ធ្ងរនេះបានប៉ះពាល់ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ដោយបានបញ្ជូនការរញ្ជួយដ៏គួរឱ្យភ័យខ្លាចពាសពេញភូមិឋានតំបន់ជនបទរបស់ប្រទេសមីយ៉ាន់ម៉ា ហែកហួរដោយសង្រ្គាមស៊ីវិល រហូតដល់ការដួលរលំអគារខ្ពស់ៗនៃទីក្រុងបាងកក ដែលពោរពេញទៅដោយការធ្វើចរាចរណ៍យ៉ាងមមាញឹក។ ការរញ្ជួយត្រូវបានគេមានអារម្មណ៍ដឹង ទូទាំងតំបន់ព្រំដែនក្នុងខេត្តយូណាន ដាច់ស្រយាលភាគនិរតីនៃប្រទេសចិន។
ដោយបានបិទប្រទេសទាំងស្រុងពីពិភពលោកក្នុងអំឡុងពេលបួនឆ្នាំនៃសង្រ្គាមស៊ីវិល លោកឧត្ដមសេនីយ៍ Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងបានចេញ "ការអញ្ជើញបើកចំហដល់អង្គការ និងប្រទេសណាមួយ ដែលមានបំណងមកជួយប្រជាជនដែលត្រូវការនៅក្នុងប្រទេសរបស់លោក" ដោយបន្ថែមចំនួនអ្នកស្លាប់ទំនងជាកើនឡើង។ គិតត្រឹមថ្ងៃសៅរ៍នេះ ជំនួយបរទេសកំពុងហូរចូលបណ្ដើរៗហើយ ៕