សម្ដេចតេជោ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងត្រឡប់មកកម្ពុជានៅថ្ងៃទី៣០ ខែមីនាស្អែកនេះ ហើយអាចនឹងអញ្ជើញចូលដុតធូបជូនបងប្រុសបើសុខភាពគ្មានបញ្ហា

2025/03/30 02:20:17 am        556

ភ្នំពេញ៖ សម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា មានប្រសានស៍បញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះថា ក្រោយពិនិត្យសុខភាពនៅថ្ងៃនេះ សម្ដេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងត្រឡប់មកកម្ពុជានៅថ្ងៃទី៣០ ខែមីនាស្អែកនេះ ហើយករណីសុខភាពគាត់គ្មានបញ្ហាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញចូលដុតធូបជូនបងប្រុស គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងត្រូវជាបងប្រុសទី១ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលគាត់ត្រឡប់ពីសាំហ្គាពួព្រឹកស្អែកនេះ។

សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ តែគាត់ទៅរុំកទាំងមូលរយៈពេល៦សប្តាហ៍។ ដូចនេះច្បាស់ណាស់ថា គាត់មិនអាចចូលរួមបុណ្យសពបងទី១ បានឡើយតែគាត់អាចចូលមកដុតធូបជូនបងប្រុសនៅពេលគាត់ត្រឡប់ពីសាំហ្គាពួនៅព្រឹកស្អែក៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងករណីសុខភាពគាត់គ្មានបញ្ហា។

សម្ដេចតេជោ បានមានប្រសាសន៍ថា (ទូកទៅកំពង់នៅ) បងប្រុសខ្ញុំចែកឋានទៅ គាត់រួចផុតទុក្ខហើយ នៅឡើយតែខ្ញុំត្រូវរ៉ាប់រងគ្រប់យ៉ាង ព្រោះបងថ្លៃរបស់ខ្ញុំបានចែកឋានតាំងពីឆ្នាំ២០១៣ គឺ១២ឆ្នាំមុនមកម្ល៉េះ។ ទោះជាគាត់មានកូន មានចៅដែលចេះ ទទួលខុសត្រូវខ្លួនឯង តែខ្ញុំនៅតែជាមេគ្រួសារមួយនេះដដែល និយាយមួយបែបខ្ញុំជាមេគ្រួសារនៃត្រកូលហ៊ុន។

សម្ដចតេជោបានថ្លែងបញ្ជាក់ថា កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើតក្មួយប្រសារទាំងប្រុសស្រីស្លៀកពាក់កាន់ទុក្ខទាំងអស់ រាប់ទាំងក្មួយដែលជានាយករដ្ឋមន្ត្រីផងដែរ។ ដោយសារបងថ្លៃខ្ញុំបានទទួលមរណភាពកាលពី ឆ្នាំ២០១៣ បានបូជាយកអដ្ឋិធាតុទៅរក្សាទុក នៅវត្តក្តីល្វា ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដោយសារចេតិយសម្រាប់បងប្រុសធ្វើនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចនេះត្រូវយកអដ្ឋិធាតុបងថ្លៃពីកំពង់ស្ពឺមករក្សាទុកនៅវត្តច័ន្ទបុរីវង្សនៅថ្ងៃទី១ ខែមេសាដើម្បីបញ្ចុះជាមួយបងប្រុសនៅក្នុងចេតិយតែមួយនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់ពីបញ្ចុះសពរួចនឹងធ្វើបុណ្យ៧ថ្ងៃ បន្ថែមដោយបុណ្យ១០០ថ្ងៃ ដើម្បីកុំឲ្យឆ្លងឆ្នាំ ដែលនឹងចាប់ផ្តើមនៅល្ងាចថ្ងៃទី២ ខែមេសា និងបញ្ចប់នៅព្រឹកថ្ងៃទី៣ ខែមេសា។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ល្ងាចថ្ងៃទី៣ ខែមេសា ខ្ញុំនឹងធ្វើជាអ្នកបែងចែកទ្រព្យសម្បត្តិ ដើម្បីបញ្ចៀសនូវជម្លោះណាមួយរវាងបងប្អូនទាំង ៥ នាក់ ដែលជាកូនរបស់គាត់។ បងប្រុសរបស់ខ្ញុំគ្មានទ្រព្យសម្បត្តិដើម្បីចែកឲ្យកូនគ្រប់ៗគ្នានោះទេ។ គាត់មានដី និងផ្ទះដែលកំពុងស្នាក់នៅ និងធ្វើបុណ្យសព ដែលមានផ្ទៃក្រឡា ១.២០០ ម៉ែត្រការ៉េ និងផ្ទះឈើ១ខ្នង លើដីជាង ៤.០០០ម៉ែត្រការ៉េ នៅអរិយក្សត្រ។ស្ថានភាពបែបនេះប្រហែលជាតម្រូវឲ្យខ្ញុំដែលជាមេចំណែកត្រូវចំណាយបន្ថែម ដើម្បីឲ្យក្មួយៗទទួលបានគ្រប់ៗគ្នា៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm