ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសជូនវិញ្ញាក្ខន្ធសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ឈានចូលដល់ថ្ងៃទី៣

2025/03/30 05:43:48 pm        103

ភ្នំពេញ ៖ឈានមកដល់ថ្ងៃអាទិត្យ ២កើត ខែ ចេត្រឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃហើយ នៃការចូលមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាបងប្រុសទី១ របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន។

ជារៀងរាល់ថ្ងៃ គណកម្មការរៀបចំបុណ្យសព បានរៀបចំពិធីសាសនានៅរាល់ពេលព្រឹកនិងពេលល្ងាច ដោយយាងនិមន្ត សម្តេចសង្ឃ និងព្រះរាជាគណៈ៩ព្រះអង្គ សូត្រមន្តចំរើនព្រះបរិត្ត និងវេរភត្ថហារ ថ្វាយនិងប្រគេន ដើម្បជាកិច្ចឧទ្ទិស កុសលផលបុណ្យ ជូនវិញ្ញាណនៃសព ដែលបានធ្វើមរណកាលទៅកាន់បរលោក នាពេលថ្មីកន្លងទៅនេះ។

ដោយឡែកនៅព្រឹកថ្ងៃនេះ ដើម្បីជាកិច្ចតបស្នងចំពោះគុណូបក្ការៈដ៍ថ្លៃថ្លៃរបស់បិតាដែលបានផ្តល់កំណើតចិញ្ចឹមបីបាច់ថែរក្សាកូនៗ តាំងពីតូចរហូតពេញវ័យនិងទទួលបានឋានៈតួនាទីខ្ពង់ខ្ពស់ក្នុងសង្គម និងក្នុងនាមជាពុទ្ធសាសនិក ដែលតែងគោរពប្រតិ  បត្តិយ៉ាងខ្ជាប់ខ្ជួន នូវទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនានោះ ឯកឧត្តម លោកជំទាវ ជាបុត្រាបុត្រីនៃសពបាននិមន្តសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេច ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះឧត្តមបញ្ញាដូងផង់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល និងព្រះរាជាគណៈសរុប៩អង្គសូត្រមន្តចំរើនព្រះបរិត្តសមាទានសីលតាមសក្ខាបទដើម្បីរំលឹកនឹកដល់គុណបុណ្យព្រះរតនៈត្រៃនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលសាលបន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់រូប គោរពប្រណិបត្តិ តាំងពីដើមរៀង មករហូតបច្ចុប្បន្ន។

ពុទ្ធឱវាទ និងព្រះធម៌ វិន័យរបស់ព្រះអង្គគឺជាប្រទីប បំភ្លឺផ្លូវដល់មនុស្សលោក គ្រប់រូបឱ្យ សាងនូវ អំពើល្អ ជាកុសល លះបង់ អំពើបាប សាងនូវកុសលទាន សំរាប់អានាគតជាតិ។ យ៉ាងមិញ ការគោរពប្រតិបត្តិ និងដឹងគុណ ចំពោះ មាតាបិតា ទាំងរូបលោកនៅមានអាយុសង្ខារឬមរណកាល ទៅហើយក្តី ដូចដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាជាកូនៗ និងចៅៗ ព្រមទាំងក្រុមគ្រសារ បាននិងកំពុងប្រតិបត្តិជាពិសេសការឧទ្ទិសទានតាមរយៈព្រះសង្ឃជាស្រែបុណ្យនាពេលនេះគឺបានបង្ហាញ ពីកត្តញូកត្តវេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សំរាប់ជាការ តបស្នងសងគុណ ចំពោះមាតាបិតានិងបុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកឯនាយខាងមុខយ៉ាងពិតប្រាកដ។

បន្ទាប់ពីការធ្វើកិច្ច តាមលំដាប់លំដោយនៃទំនៀមទំលាប់ បានចប់សព្វគ្រប់ ឯកឧត្តម លោកជំទាវ ជាបុត្រា-បុត្រី និងក្រុមគ្រួសារ នៃសព បានថ្វាយប្រគេន ទេយ្យវត្ថុគ្រឿង អត្ថបរិក្ខា ចំពោះ សម្តេចព្រះសង្ឃនិងព្រះរាជាគណៈគ្រប់ព្រះអង្គប្រកបដោយសទ្ធាជ្រះថ្លាដ៍ខ្ពង់ខ្ពស់បំផុត។               

កុសលផលបុណ្យ ដែលកើតឡើងក្នុងថ្ងៃនេះ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងនិងព្រះរាជាគណៈគ្រប់អង្គ សូមឧទ្ទិស ជូនចំពោះវិញ្ញាណក្ខន្ធឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សានដែលបានធ្វើមរណកាលអស់រយៈពេល៣ថ្ងៃកន្លងទៅនេះនិងវិញ្ញាណក្ខន្ធ និង លោកជំទាវ ច្រឹង គឹមហេន ដែលបានធ្វើមរណកាលអស់រយៈពេល១២ឆ្នាំកន្លងទៅហើយនោះសូមឱ្យវិញ្ញាណក្ខន្ធ អ្នកមានគុណ ទាំងទ្វេ បានទៅកាន់ឋានបរមសុខ ជានិច្ចនិរន្តតរៀងទៅ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        80
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm