បណ្តាអង្គទូតនៃប្រទេសនានាប្រចាំកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយសម្តេចតេជោ ចំពោះការបាត់បង់បងប្រុស

2025/03/30 05:51:36 pm        165


ភ្នំពេញ៖ ក្នុងឱកាសតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅគេហដ្ឋានសពឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋហ៊ុនសាន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានអនុញ្ញត ជូនគណៈប្រតិភូជាតិនិងអន្តរជាតិគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប។

ដោយឡែក នៅរសៀលថ្ងៃទិ២៩ខែមីនាឆ្នាំ២០២៥ ដែលជាថ្ងៃទី២នៃពិធីបុណ្យសពនេះ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានាជាមិត្តមួយចំនួនបានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុនសាន ក្នុងន័យចូលរួមរំលែកទុក្ខជាមួយសម្តេចតេជោដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់។បណ្តាអង្គទូតទាំងនោះមានដូចជា៖លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយេប្រចាំកម្ពុជា លោកជំទាវ FLERIDA ANN CAMILLE PMAYO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវ ឯកអគ្គរដ្ឋទូតទាំងពីរប្រទេសនេះ បានអញ្ជើញរួមគ្នាគោរពវិញ្ញាណក្ខន្ធសពក្នុងពេលតែមួយ។ 

    ក្នុងនាមស្ថានទូតតួកគីយេ, លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយេ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសទី១របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ដោយឡែកលោកជំទាវ FLERIDA ANN CAMILLE P. MAYO ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋ ហ្វីលីពីន ក៏ដូចជាសហគមន៍ហ្វីលីពីននៅកម្ពុជា លោកជំទាវ ឯកអគ្គរដ្ឋទូត បានចូលរួមរំលែកទុក្ខដោយស្មោះអស់ពីចិត្ត ជូនក្រុមគ្រួសារសព ជាពិសេស សម្តេចតេជោ ហ៊ុន សែន ចំពោះការបាត់បង់ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋហ៊ុន សាននិងបានឧទ្ទិសសូមឱ្យវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ាបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

  នៅរសៀលនេះដែរ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូស្ថានទូត ក៍អញ្ជើញចូលរួមដាក់កម្រផ្កានិងគោរពវិញាណក្ខន្ធ សពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផងដែ។

    ក្នុងវេលាដ៏សោកសៅនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនិង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដទីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់ សម្ដេចតេជោ ហ៊ុន សែន។ ជាមួយនិងការចូលរួមរំលែកមរណទុក្ខ ឯកឧត្តម ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ាប្រចាំកម្ពុជា បានលើកទឹកចិត្ត និងប្រសិទ្ធពរ ជូនដល់ក្រុមគ្រួសារនៃសព សូមប្រកបដោយសុខភាពរឹងមាំ ក្នុងគ្រាដ៏សោកសង្រេងនេះ។ បន្ថែមពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភព។ដោយឡែក ឯកឧត្តម Buakeo PHUMVONG SAY ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង ថ្នាក់ដឹកនាំកំពូលបក្សនិងរដ្ឋឡាវ,ឯកឧត្តម ប្រធានរដ្ឋសភា និងឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋហ៊ុនសាន និងចូលរួមរំលែកទុក្ខជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចមហាបរវធិបតីហ៊ុនម៉ាណែតក្នុងឱកាសបាត់បង់បងប្រុសបង្កើតនិងឪពុកធំនាពេលនេះ។

   ឯកឧត្តម Buakeo PHUMVONG SAY តំណាងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជាមួយសម្តេចតេជោនិងក្រុមគ្រួសាសពចំពោះមរណភាពរបស់ឯកឧត្តម ឧកញ៉ា ឧត្តមមេត្រី វិសិដ្ឋ ហ៊ុន សាន និងបួងសួង សូមវិញ្ញណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រី វិសិដ្ឋ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រមុខរដ្ឋស្តីទីនៃ ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្អូនប្រុសបង្កើតនៃសព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្ថមាន ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមរំលែកទុក្ខ ជាមួយសម្តេច និងក្រុមគ្រួសារ ក្នុងឱកាសបាត់បង់ បងប្រុសច្បង ជាទីស្រឡាញ់នាពេលនេះ ជាពិសេស ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងនាមតំណាងថ្នាក់នាំកំពូលរបស់ឡាវដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសបង្កើតរបស់សម្តេច ក្នុងឱកាសដ៍ក្រៀមក្រំនាពេលនេះ គឺជាសក្ខីភាពមួយនៃការគោរព ស្រឡាញ់ រាប់អានគ្នា រវាងសម្តេច និងថ្នាក់ដឹកនាំកំពូល របស់ឡាវជាលក្ខណៈមិត្តភក្តិផង ហើយក៍ជាការបង្ហាញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ឡាវក្នុងនាមជាប្រទេសភូមិផងរបងជាមួយផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm