អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ផ្ដល់អាវរងា ភួយ ក្រមា និងថវិកា​ដល់​មនុស្ស​ចាស់​ក្នុង​រដូវរងានេះ

2021/12/01 07:19:14 pm        349

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ១៣ទៀតបង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿន និងទាន់ពេលវេលា ពោលគឺកម្មវិធីនេះ ត្រូវរៀបចំឡើងកុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីប្រគល់​អំណោយ​របស់សម្ដេចតេជោ ហ៊ុននសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនសមាជិកសមាជិកាសមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លង​ទន្លេមេគង្គ​នៅស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា​ ភួយ​ជូនមនុស្សចាស់ ដោយសារតែ​អាកាសធាតុ​នឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមកចែកជូនបងប្អូន​សមាជិក​សមាជិកា​សមាគមមនុស្សចាស់ នៅក្នុងខណ្ឌដង្កោចំនួន១២០នាក់។

ឯកឧត្តម ឃួង ស្រេង ក៏បាន​ស្នើឲ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀត​ត្រូវបង្កើត​កម្មវិធី​ផ្ដល់​អំណោយ​ជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា​ កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយ​សារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ​ ខណៈដែលបានកសាង​សមាគម​មនុស្ស​ចាស់បានទាំង១០៥សង្កាត់ហើយ។

ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវ ចុះពិនិត្យតាមដាន និងសួរសុខទុក្ខមនុស្ស​ចាស់នៅ​ក្នុងមូលដ្ឋាន​របស់ខ្លួន​ដោយសារតែមនុស្សចាស់ ​ជាអ្នកមានគុណរបស់យើង ​ហើយប្រពៃណីដូនតាខ្មែរ​ក៏បាន​បន្សល់ទុក ដោយឲ្យ​យើងត្រូវតែមាន​កតញ្ញូ​ចំពោះ​មនុស្ស​ចាស់ផងដែរ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm