លោក Trump និយាយថារូបលោកខឹងខ្លាំងនឹងលោក Putin ជុំវិញបញ្ហាអ៊ុយក្រែន

2025/03/31 03:26:03 pm        301

សារព័ត៌មាន NBC បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ៣០ ខែមីនាថា លោក ខឹងខ្លាំងចំពោះមេដឹកនាំរុស្ស៊ី លោក Vladimir Putin ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅពេលទីក្រុងវ៉ាស៊ីនតោនស្វែងរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

លោកស្រី Kristen Welker របស់ទូរទស្សន៍ NBC បាននិយាយថាលោក Trump បានទូរស័ព្ទទៅលោកស្រីដើម្បីបង្ហាញពីការខឹងសម្បារបស់លោកចំពោះលោកPutin ដែលសួរអំពីអនាគតរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងនាមជាមេដឹកនាំ ជាអ្វីមួយដែលលោក Trump ខ្លួនឯងក៏ធ្លាប់បានលើកឡើងពីរឿងនេះដែរ។

លោកស្រី Welker នៅក្នុងកម្មវិធី NBC "Meet The Press" របស់ខ្លួន កាលពីថ្ងៃអាទិត្យ ត្រូវបានដកស្រង់ដោយផ្ទាល់ពីការសន្ទនាតាមទូរស័ព្ទពេលព្រឹកជាមួយប្រធានាធិបតី។ 

លោក Trump បាននិយាយថា “ប្រសិនបើរុស្ស៊ី និងរូបលោកមិនអាចធ្វើកិច្ចព្រមព្រៀងស្តីពីការបញ្ឈប់ការបង្ហូរឈាមនៅអ៊ុយក្រែន ហើយប្រសិនបើលោកគិតថាវាជាកំហុសរបស់រុស្ស៊ី លោកនឹងដំឡើងពន្ធលើប្រេងទាំងអស់ដែលនាំចេញពីប្រទេសរុស្ស៊ី។

លោកTrump បានប្រាប់លោកស្រី Welker ថាលោក "ខឹងខ្លាំងណាស់" ចំពោះការអត្ថាធិប្បាយថ្មីៗរបស់លោក Putin អំពីសមត្ថភាពរបស់លោក Zelenskyy និងការនិយាយអំពីមេដឹកនាំថ្មីនៅអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិករូបនេះ បាននឹងកំពុងជំរុញឱ្យមានការបញ្ចប់សង្គ្រាមរយៈពេលជាង ៣ ឆ្នាំឲ្យបានរហ័សចាប់តាំងពីចូលកាន់តំណែង ប៉ុន្តែរដ្ឋបាលរបស់លោក បានបរាជ័យក្នុងការឈានទៅដល់ការទម្លាយភាពជាប់គាំង បើទោះបីជាមានការចរចាជាមួយភាគីទាំងពីរក៏ដោយ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm