នាយករដ្ឋមន្ត្រី​ថៃ​កំពុង​ពិចារណា​ជម្រើស​បិទ​ខ្ទប់​ បើ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/12/01 12:25:26 pm        1.3 K

​ថៃ៖ លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha នឹង​សម្រេច​ថា​ តើ​ប្រទេស​ថៃ​នឹង​ត្រូវ​បង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​ការ​បិទ​ខ្ទប់​មួយ​ផ្សេងទៀត ឬ​យ៉ាងណា ប្រសិនបើ​វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​មិនទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ​ទេ នេះ​បើ​យោង​តាម​ក្រុម​អាជ្ញាធរ​សុខាភិបាល​។​

ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក Supattanapong Punmeechaow បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​បាន​ណែនាំ​ភ្នាក់ងារ​ពាក់ព័ន្ធ​ ឱ្យ​តាមដាន​ស្ថានការណ៍​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ខណៈ​ក្រសួងសុខាភិបាល​សាធារណៈ​នឹង​វាយតម្លៃ​ ការ​បើក​ប្រទេស​ឡើងវិញ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។​ អនុរដ្ឋមន្ត្រី​ក្រសួង​សុខភាព​សាធារណៈ លោក Sathit Pitutecha បាន​ជំរុញ​ឱ្យ​សាធារណ​ជន​កុំ​ភ័យ​ស្លន់ស្លោ ដោយ​និយាយ​ថា នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​សន្តិសុខបង្កើន​ការ​ឃ្លាំ​មើល​ព្រំដែន ដើម្បី​ការពារ​ការ​ឆ្លង​ព្រំដែន​ខុសច្បាប់ដើម្បី​ជួយ​ទប់ស្កាត់​វីរុស​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ ​គណៈរដ្ឋមន្ត្រីបានសម្រេច​ចិត្ត​ផ្អាក​ផែនការ​របស់ CCSA ក្នុង​ការ​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​អន្តរជាតិ​ធ្វើតេស្ត​អង់​ទី​ហ្សែ​ន (ATK) ជំនួស​ឱ្យ​ការ​ធ្វើ​តេស្ត RT-PCR ដើម្បី​ចូល​ប្រទេស ​ជុំវិញ​ការ​ព្រួយ​បារម្ភ​នៃការ​ឆ្លង​រាលដាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។​ ប្រទេសថៃ​មាន​ករណី​ឆ្លង​វីរុស​ COVID-19​ សរុប​ចំនួន ២,១១៥,៨៧២​នាក់ និង​ស្លាប់ ២០,៧៦៩​នាក់។ កាលពី​ថ្ងៃ​អង្គារ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៤,៣០៦​នាក់ និង​ស្លាប់ ៣៧​នាក់ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៤,៨៨៦នាក់​ និង​ស្លាប់​ចំនួន ៤៣​នាក់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm