កាកបាទក្រហមខឹងសម្បារយ៉ាងខ្លាំងចំពោះការស្លាប់របស់គ្រូពេទ្យ ៨នាក់ នៅដែនដីហ្កាហ្សា

2025/03/31 05:37:53 pm        72

សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា ខ្លួន "ខឹងសម្បារយ៉ាងខ្លាំង" ចំពោះការស្លាប់របស់គ្រូពេទ្យបឋមសង្រ្គោះចំនួន ៨នាក់ ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលបំពេញការងារនៅទីក្រុង Rafah ភាគខាងត្បូងដែនដីហ្កាហ្សា។

IFRC បាននិយាយថា ក្រុមរថយន្តគិលានសង្គ្រោះដឹកមនុស្ស ៩នាក់ បានរងការបាញ់ប្រហារយ៉ាងខ្លាំងនៅតំបន់ al-Hashashin កាលពីថ្ងៃទី២៣ ខែមីនា ហើយសាកសពរបស់ពួកគេត្រូវបានយកមកវិញនៅថ្ងៃអាទិត្យ (៣០ មីនា) បន្ទាប់ពីសំណើចូលទៅទីនោះ ត្រូវបដិសេធអស់មួយសប្តាហ៍ ដោយគ្រូពេទ្យម្នាក់នៅតែបាត់ខ្លួន។

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) និយាយថា សាកសពបុគ្គលិករបស់ពួកគេត្រូវបានរកឃើញ រួមជាមួយនឹងសមាជិក ៦នាក់នៃទីភ្នាក់ងារការពារជនស៊ីវិល គ្រប់គ្រងដោយក្រុមហាម៉ាស របស់តំបន់ហ្កាហ្សា និងបុគ្គលិកអង្គការសហប្រជាជាតិម្នាក់។

ពួកគេមិនបាននិយាយថាអ្នកណាជាអ្នកបើកការបាញ់ប្រហារលើក្បួនរថយន្តនោះទេ ប៉ុន្តែក្រុមហាម៉ាស បានស្តីបន្ទោសលើកងកម្លាំងការពារអ៊ីស្រាអែល ចំពោះការវាយប្រហារនេះ។

យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើសេចក្តីថ្លែងការណ៍របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមទេ។

យ៉ាងណាមិញ សារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃសៅរ៍ថា យោធាអ៊ីស្រាអែលសារភាពថា ខ្លួនបាញ់ទៅលើរថយន្តសង្គ្រោះបន្ទាន់នៅតំបន់ហ្គាហ្សាភាគខាងត្បូង បន្ទាប់ពីកំណត់អត្តសញ្ញាណថាជា "រថយន្តគួរឱ្យសង្ស័យ" ដោយហៅថាជារថយន្តរបស់ក្រុមហាម៉ាស និងបាន "កម្ចាត់ភេរវករហាម៉ាសជាច្រើននាក់"៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        23
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm