ក្លិនសាកសពស្អុយរលួយគ្រប់ទីកន្លែង ខណៈក្ដីសង្ឃឹមសម្រាប់អ្នកនៅមានជីវិតកាន់តែតិច ក្រោយការរញ្ជួយដីនៅមីយ៉ាន់ម៉ា

2025/03/31 05:45:54 pm        128

អ្នកស្រុក Sagaing ជាទីក្រុងដែលនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននិយាយថា ឥឡូវនេះនៅតាមផ្លូវនិងកន្លែងជាច្រើន ពោពេញដោយក្លិនស្អុយរលួយពីសាកសពពីការរញ្ជួយដី។

ក្ដីសង្ឃឹមនៅថ្ងៃចន្ទនេះ មានកាន់តែតិច ក្នុងក្ដីរំពឹងស្វែងរកអ្នកនៅមានជីវិតបន្ថែមទៀត ពីគំនរកម្ទេចថ្មក្នុងទីក្រុង Mandalay ជាទីដែលប្រជាពលរដ្ឋមួយចំនួននៅតែបន្តស្នាក់នៅយប់ទី៣ ខាងក្រៅក្រោយលំនៅឋានរបស់ពួកគេត្រូវបានបំផ្លាញ។

អ្នកស្រុកបានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យថា នៅពេលនេះ គេបានទាញយកសាកសពច្រើន ជាងអ្នកនៅរស់រានមានជីវិត ដោយពន្យល់ពីរបៀបដែលក្រុមអ្នកជួយសង្គ្រោះមកពីទីក្រុង Mandalay ដែលនៅជិតនោះទើបតែមកដល់ក្រុង Sagaing នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីស្ពាន Yadanabon ដែលលាតសន្ធឹងលើទន្លេ Irawaddy បានបើកឡើងវិញ។

ស្ពាន Ava នៅក្បែរនោះ ដែលសាងសង់កាលពី៩០ ឆ្នាំមុន ក្នុងសម័យអាណានិគមអង់គ្លេស ស្ថិតក្នុងចំណោមសំណង់ជាច្រើនដែលត្រូវដួលរលំ នៅពេលការរញ្ជួយដីបានវាយប្រហារកាលពីជាង៤៨ ម៉ោងមុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៧០០នាក់ និងរបួសជាង ៣.៤០០នាក់ និងច្រើនរយនាក់ទៀតបាត់ខ្លួន ស្របពេលមានការរំពឹងថាចំនួនអ្នកស្លាប់ និងរបួសពីគ្រោះមហន្តរាយនេះនឹងកើនឡើងថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមអ្នកសង្រ្គោះនៅតែបន្តស្វែងរកទាំងអស់សង្ឃឹមសម្រាប់ព្រះសង្ឈជាង១០០អង្គ ដែលជាប់ក្រោមគំនរកម្ទេចថ្មអគារមួយដួលរលំនៅក្នុងវត្ត Mahamuni ក្នុងទីក្រុង Mandalay ក្រោយរញ្ជួយដី។ 

កាលពីថ្ងៃទី២៨មីនា ព្រះសង្ឈជាង២៧០អង្គបានជួបជុំគ្នាក្នុងវត្តនេះសម្រាប់ការប្រឡងភាសាបាលីនៅពេលមានគ្រោះរញ្ជួយដីខ្លាំងក្លា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm