លោក Trump គំរាមលោក Zelensky ថានឹងជួបបញ្ហាធំជុំវិញកិច្ចព្រមព្រៀងរ៉ែរបស់អ៊ុយក្រែន

2025/03/31 07:42:09 pm        105

ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានលោក Vlodimir Zelensky ឱ្យគិតសារឡើងមុននឹងបដិសេធកំណែចុងក្រោយនៃកិច្ចព្រមព្រៀងរ៉ែដែលបានស្នើឡើងរបស់ទីក្រុងវ៉ាស៊ីនតោន ធ្ងន់ធ្ងរជាងសេចក្តីព្រាងមុនដែលត្រូវបានលុបចោលដោយសារការផ្ទុះឡើងសង្គ្រាមពាក្យសម្ដីរវាង មេដឹកនាំអ៊ុយក្រែន និង លោកTrump នៅឯសេតវិមាន។

លោក Trump បានទាមទារម្តងហើយម្តងទៀត ឱ្យទីក្រុងគីវ សងវិញនូវអ្វីដែលលោកបានទាមទារ រាប់រយពាន់លានដុល្លារ ជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈទ្រព្យសម្បត្តិរ៉ែរបស់អ៊ុយក្រែន ដែលដើមឡើយផ្តោតលើ "រ៉ែកម្រ"។ កំណែមុននៃកិច្ចព្រមព្រៀងនោះ ត្រូវគេរំពឹងថាត្រូវចុះហត្ថលេខានៅដើមខែមីនា ប៉ុន្តែត្រូវបានដកចេញភ្លាមៗបន្ទាប់ពីលោក Zelensky បានប៉ះទង្គិចជាសាធារណៈជាមួយ លោកTrump និងអនុប្រធានាធិបតី J.D. Vance ក្នុងអំឡុងពេលកិច្ចប្រជុំ នៅការិយាល័យប្រធានាធិបតីអាមេរិក។

បន្ទាប់ពីលោក Trump បានបង្កកជាបណ្តោះអាសន្ននូវជំនួយយោធា និងការចែករំលែកព័ត៌មានចារកម្មជាមួយក្រុង គីវ លោក Zelensky បានបង្ហាញពីឆន្ទៈក្នុងការត្រលប់ទៅការចរចារវិញ ខណៈនៅតែទទូចថា អ៊ុយក្រែន ពុំជំពាក់អ្វីដល់វ៉ាស៊ីនតោននោះទេ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Zelensky បានបញ្ជាក់ថា អ៊ុយក្រែនបានទទួលសំណើសេចក្តីព្រាងច្បាប់ថ្មីមួយ ប៉ុន្តែបានអះអាងថា មានរឿងជាច្រើនដែលមិនត្រូវបានពិភាក្សាពីមុនមក ហើយក៏មានរឿងមួយចំនួន ដែលភាគីទាំងពីរ បានបដិសេធពីមុនផងដែរ៕

យោងតាមកាសែត Financial Times បានឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងថ្មីយ៉ាងទូលំទូលាយមួយស្តីពីការគ្រប់គ្រងធនធានរ៉ែកម្រ និងថាមពលអ៊ុយក្រែន ដោយមិនផ្តល់ការធានាសន្តិសុខជាក់លាក់ណាមួយដល់ទីក្រុងគីវជាថ្នូរមកវិញទេ ខណៈពង្រីកការទាមទារពីមុនរបស់ខ្លួនយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យក្រុមមន្រ្តីអ៊ុយក្រែនមិនសប្បាយចិត្ត ហើយប្រដូចផែនការនោះទៅនឹងការប្លន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm