UNDP កៀរគរ​ថវិកា ១,៦លានដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​អគ្គិសនីនៅជនបទ

2021/12/01 07:46:50 pm        323

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ស្នើសុំកញ្ចប់ថវិកាពីជប៉ុន ដោយនឹងអនុម័តក្នុងពេលឆាប់ៗ ក្នុងថវិការរង្វង់ប្រមាណ ១,៦ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅជនបទ ដើម្បីឲ្យប្រជាពលរដ្ឋនៅជនបទ មានលទ្ធភាពបានប្រើប្រាស់អគ្គិសនី និងការធ្វើអាជីវកម្មផ្សេងៗ។

លោកស្រី Alissar Chaker ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកស្រី​បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះការអភិវឌ្ឍ​វិស័យ​ថាមពលរបស់​រាជ​រដ្ឋាលភិបាល ដោយ​ទទួលបានជោគជ័យទាំងស្រុ​ង លើ​ការ​ផ្គត់ផ្គង់អគ្គិសនី​គ្របដណ្តប់ គ្រប់ភូមិទូទាំងប្រទេស​ ។ ពិសេសនោះ ​ការតភ្ជាប់ទៅតំបន់ជនបទ ដែលការងារនេះ​បាន​ផ្សារ​ភ្ជាប់​យ៉ាងខ្លាំង​ស្របតាមបេសកម្មរបស់ UNDP ដោយសារគោលដៅរបស់ UNDP គឺការពិនិត្យមើល​ពី​ការ​ខ្វះ​ចន្លោះ​នៅ​តំបន់​ដែលពិបាកតភ្ជាប់អគ្គិសនី​ ធ្វើយ៉ាងណាដើម្បី ឲ្យប្រជាពលរដ្ឋដែល​នៅ​តាមតំបន់ដាច់ស្រយាល ទទួល​បាន​អគ្គិសនីប្រើប្រាស់ ។

លោកស្រី បន្តថា តាមរយៈនៃការអភិវឌ្ឍន៍វិស័យអគ្គិសនីនេះ UNDP នឹងបន្តជម្រុញកិច្ច​សហការ​ស្របតាម​ការ​ចុះអនុស្សារណៈ ព្រមទាំងបន្តស្វែងរក និងការកៀរគរ​ជំនួយ​ហិរញ្ញវត្ថុ​ពីដៃ​គូអភិវឌ្ឍន៍ផ្សេងៗ។ ​ជាក់ស្តែងនាថ្មីៗនេះ UNDP ​បានដាក់សំណើរទៅ​ស្ថានទូតជប៉ុន ហើយ​គម្រោងនេះ ​គ្រោងនឹងអនុម័តក្នុងពេលឆាប់ៗ សម្រាប់​អភិវឌ្ឍ​នៃ​ការ​ផ្សារភ្ជាប់អគ្គិសនីនៅជនបទ ដែលមានកញ្ចប់ថវិការប្រមាណ ១,៦ លានដុល្លារអាមេរិក ​សម្រាប់អនុវត្តន៍គម្រោងរយៈ​ពេល​ ១៨ខែ ដែល​គោលការណ៍នេះ​នឹងអភិវឌ្ឍន៍តាមហេដ្ឋរចនាសម្ព័ន្ធ នៃក្របខណ្ឌច្បាប់​ថាមពល​របស់​កម្ពុជា ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋនៅជនបទមានលទ្ធភាពបានប្រើប្រាស់អគ្គិសនី ដើម្បីចូលរួមកាត់​បន្ថយ​ភាព​ក្រីក្រផងដែរ។

ក្នុងជំនួបនេះ, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើដល់ UNDP បន្ថែម លើ​កា​រ​ពិនិត្យ​លទ្ធ​ភាពសហការ និងអនុវត្តសកម្មភាពការងារថាមពលដោយផ្ទាល់​ជាមួយក្រសួងរ៉ែ និង​ថាមពលសម្រាប់គម្រោង​ថ្មីៗ​បន្ត​ទៀត​ ជាពិសេស សហការរៀបចំគម្រោងសាកល្បង​ផ្គត់ផ្គង់​អគ្គិសនី​ខ្នាតតូច​ដល់សហគមន៍ ​និង​ភូមិពុំទាន់​មាន​ការ​ផ្គត់​ផ្គង់​អគ្គិសនីទៅដល់ ​ដែលបច្ចុប្បន្ន នៅសល់៣៥០ភូមិ ស្មើនឹង ២,៤៧% នៃភូមិសរុបទូទាំងប្រទេស ​ដែលភូមិទាំ​ង​អស់​នោះ គឺជាភូមិលំបាកតភ្ជាប់អគ្គិសនីទៅជូនពួកគាត់ដូចជា ភូមិលេចទឹក ភូមិនៅកណ្តាលព្រៃភ្នំ គ្មានផ្លូវឆ្លងកាត់ជាដើម។

សូមបញ្ជាក់ថា៖ ជុំវិញគម្រោងអភិវឌ្ឍន៍វិស័យថាមពលនេះ, កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP) បាន​គាំទ្រគម្រោង ​អភិវឌ្ឍន៍ថាមពលរបស់កម្ពុជារួមមាន៖ ការផ្តល់ជំនួយ​ហិរញ្ញប្បទាន ​គម្រោងកសាង​សមត្ថ​ភាព, គម្រោង​បច្ចេកទេស​ និងការសិក្សាស្រាវជ្រាវ និងការផ្តល់​ជាសម្ភារៈបរិក្ខាជាដើម ​ដែលសរុបមានចំនួនប្រមាណ ១០ គម្រោងសម្រាប់ឆ្នាំ២០២១ នេះ ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm