នៅសល់២សប្តាហ៍ទៀត ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរនឹងមកដល់ ក្រុមការងាររៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០២៥ កំពុងតែញាប់ដៃ

2025/03/31 08:35:46 pm        218

ទន្ទឹមនេះក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥បានធ្វើការជួបជុំគ្នាជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រម​ទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀម​លក្ខណៈ​ក្នុង​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខ។

ល្បែងប្រជាប្រិយខ្មែរដែលកំពុងហាត់សមដើម្បីលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍នាពេល​ខាងមុខរួមមាន ៖ ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទា​ញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែង​ខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែង​ស្ដេច​ចង់, ល្បែងរាវបង្កង, ល្បែងលាក់កូនមាន់, ល្បែងបោះអង្គញ់, ល្បែងប្រណាំងកង់យឺត, ល្បែង​ឡើង​សសរខ្លាញ់ និង ល្បែងរុញអង្រែ។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃ សហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បាន​អញ្ជើញ​ចុះជួប​សំណេះ​សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗសិល្បករ សិល្បការិនី និងពិនិត្យមើល​ការ​ហាត់​សម​ស្នាដៃសិល្បៈទស្សនីយភាព ដែលបង្ហាត់បង្រៀនដោយអ្នកគ្រូ ឱម យុវណ្ឌី សាស្ត្រា​ចារ្យ​របាំ​បុរាណ និងជាជំនួយការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បី​ត្រៀម​សម្រាប់សម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសសៀមរាបនោះដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចូលឆ្នាំខ្មែរឬ សង្ក្រាន្តឆ្នាំ២០២៥នៅសៀមរាប រៀបចំឡើងចាប់ពី ពី​ថ្ងៃ​ទី១៤-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។

យោងតាមក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាដែលរៀបចំព្រឹត្តិការណ៍នេះបានអោយដឹង​ថា សង្ក្រាន្តឆ្នាំថ្មីនេះ នឹងរៀបចំឡើងរហូតទៅដល់ចំនួន៦ទីតាំង គឺនៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរ​ឃ្យុង​យូ​។

អ្នករៀបចំបានអះអាងថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺរិត​តែ​មាន​លក្ខណៈ​ពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដែលធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និង​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​មហាក្រុមគ្រួសារខ្មែរ នៅលើទឹកដីអង្គរ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អម​ជា​មួយ​ការ​លេង​ល្បែង​ប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។

ព្រឹត្តិការណ៍អង្គរទសង្ក្រាន្តឆ្នាំ២០២៥ នេះ នឹងរៀបចំប្លែកពីឆ្នាំមុនៗ ដោយនាំយកនូវ ទស្សនីយ​ភាព​ប្លែក​ភ្នែក បង្ហាញពីវប្បធម៌ខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងដើម្បី​ផ្តល់​ស្នាម​ញញឹម​ដល់មហាគ្រួសារខ្មែរទាំងមូល ជាពិសេស កម្មវិធីសម្តែង​ទស្សនីយ​ភាព​ចង្វាក់​បេះដូង​អង្គរ​។

ក្រៅពីនេះ កម្មវិធីកម្មវិធីកម្សាន្តសប្បាយៗ មានជាច្រើនទៀត មានដូចជា កម្មវិធីភូមិខ្ញុំ, កម្មវិ​ធី​ការ​ប្រកួត​អុក​ចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធី​របាំ​បុរាណ​​ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួន​មុនី​ហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥នេះ រៀបចំឡើង​មាន​គោល​បំណង​លើក​កម្ពស់​វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍ​ទេសចរណ៍វ​ប្បធម៌។ ការ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​កន្លង​មក​បាន​បង្កើតឱកាសអោយបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ដ៏​សម្បូបែប។​ លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​មោទនភាព​ក្នុងការថែរក្សានិងលើកស្ទួយ វប្បធម៌ «ព្រះរាជាណាចក្រអច្ឆរិយៈ» ។

សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ ២០១៧ ទទួលបាន ភ្ញៀវទេសចរ ចំនួន ជាង១​លាន​៦​សែន៣ម៉ឺននាក់ ពោលគឺបាន កើនឡើង២២,៧៣ភាគរយ បើប្រៀបធៀប កាលពី ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំមុន។ ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ ២០២៣ ទទួលបាន​ភ្ញៀវ ទេសចរ និង អន្តរជាតិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋបាននាំគ្នាដើរកម្សាន្ត ចំនួនជាង​២​លាន​១​សែននាក់៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm