អ៊ុយក្រែន និយាយថា រុស្ស៊ីវាយប្រហារក្រុង Kharkiv ពីរយប់ជាប់ៗគ្នា បង្កឲ្យមនុស្សរងរបួស និងអគ្គិភ័យឆាបឆេះ

2025/03/31 09:47:03 pm        126

មន្ត្រីអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា រុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន ពីរយប់ជាប់ៗគ្នា ដោយបានបណ្តាលឲ្យមនុស្សពីរនាក់ រងរបួស បង្កជាអគ្គិភ័យ និងខូចខាតដល់សាលាមត្តេយ្យមួយ និងផ្ទះឯកជនជាច្រើនខ្នង។

អភិបាលក្រុង Ihor Terekhov បាននិយាយថា ការវាយប្រហារលើទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២របស់អ៊ុយក្រែន បានអូសបន្លាយពេញមួយយប់ ហើយបានវាយប្រហារលើសង្កាត់ធំជាងគេ និងចំណាស់ជាងគេបំផុតរបស់ទីក្រុងនេះ។

លោក Terekhov បាននិយាយនៅក្នុងការបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram នៅម៉ោង ៥:៥៥ (ម៉ោង ០២: ៥៥ម៉ាងសកល) ព្រឹកពីថ្ងៃចន្ទនេះថា៖«មានការវាយប្រហារលើកទី ៦ នៅទីក្រុងKharkiv។

ពុំទាន់ច្បាស់ថា អ្វីទៅជាគោលដៅនៅក្នុងការវាយប្រហារដែលបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីបទឈប់បាញ់ជាផ្នែក ដោយសម្របសម្រួលអាមេរិកលើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងសមុទ្រខ្មៅ។ ភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំពានការផ្អាកវាយប្រហារបណ្តោះអាសន្ននេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) កាលពីថ្ងៃអាទិត្យ បាននិយាយថា ទីក្រុងមូស្គូ បានវាយប្រហារដោយយានដ្រូនជាង ១.000 គ្រឿង ក្នុងសប្តាហ៍មុន ហើយបានអំពាវនាវឲ្យមានការឆ្លើយតបពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត។ រុស្ស៊ីបាននិយាយថា យានដ្រូន របស់អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពល កាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm