នាយករដ្ឋមន្ត្រីអ៊ីស្រាអែល តែងតាំងអតីតមេបញ្ជាការកងទ័ពជើងទឹក ឲ្យកាន់តំណែងជាប្រធានសន្តិសុខថ្មី

2025/03/31 10:14:35 pm        102

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានជ្រើសរើសអតីតមេបញ្ជាការកងទ័ពជើងទឹក លោក Eli Sharvit ឲ្យធ្វើជាប្រធានបន្ទាប់នៃទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង បើទោះជាតុលាការកំពូល បានបង្កកការបណ្តេញចេញនូវប្រធានដែលកំពុងកាន់តំណែងក្តី។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បន្ទាប់ពីធ្វើបទសម្ភាសន៍ស៊ីជម្រៅជាមួយបេក្ខជនដែលមានលក្ខណសម្បត្តិដ៏សក្តិសមចំនួន ៧រូប លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសម្រេចចិត្តតែងតាំងអតីតមេបញ្ជាការកងទ័ពជើងទឹកអ៊ីស្រាអែល លោកឧត្តមនាវីទោ Eli Sharvit ជានាយកបន្ទាប់នៃទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល(Shin Bet)»។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា លោក Sharvit បានបម្រើការក្នុងជួរយោធាអស់រយៈពេល ៣៦ឆ្នាំ ក្នុងនោះ រយៈពេល ៥ឆ្នាំ ជាមេបញ្ជាការកងទ័ពជើងទឹក។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«នៅក្នុងតំណែងនោះ លោកបានដឹកនាំការកសាងកម្លាំងការពារដែនសមុទ្រនៃដែនទឹក និងបានធ្វើប្រតិបត្តិការសំខាន់ៗ ប្រឆាំងនឹងក្រុមហាម៉ាស ហេសបូឡា និងអ៊ីរ៉ង់»។

រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមបណ្តេញប្រធានទីភ្នាក់ងារលោក Ronen Bar ចេញពីតំណែង នៅថ្ងៃទី ២១ ខែមីនា បន្ទាប់ពីលើកឡើងពីការខ្វះការទុកចិត្តជាបន្តបន្ទាប់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm