គ្រូពេទ្យផ្នែកវះកាត់ជនជាតិអាមេរិកម្នាក់ដែលកំពុងបម្រើការនៅមន្ទីរពេទ្យចំនួនពីរនៅតំបន់ហ្កាហ្សា បាននិយាយថា អ្នកជំងឺពលរដ្ឋប៉ាឡេស្ទីនដែលរងរបួសបានស្លាប់ដោយសារតែខ្វះឧបករណ៍ និងការផ្គត់ផ្គង់។ វេជ្ជបណ្ឌិត លោក Mark Perlmutter និយាយថា ក្រុមវេជ្ជបណ្ឌិតត្រូវធ្វើការនៅក្នុងបន្ទប់វះកាត់ដោយគ្មានសាប៊ូ ថ្នាំសម្លាប់មេរោគ ឬបន្ទប់ថតកាំរស្មីអ៊ិចនោះទេ ដោយសារតែអ៊ីស្រាអែល បន្តការវាយលុករបស់ខ្លួនប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។
រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារជាថ្មីដែលយោធារបស់ខ្លួនកំពុងធ្វើនៅតំបន់ហ្កាហ្សា គឺសំដៅបង្ខំក្រុមហាម៉ាសឱ្យដោះលែងចំណាប់ថ្នូរដែលនៅសល់ទាំងអស់។
លោកវេជ្ជបណ្ឌិត Perlmutter បាននិយាយទៅកាន់សារព័ត៌មាន BBC ភ្លាមៗបន្ទាប់ពីការបញ្ចប់ការធ្វើដំណើរលើកទីពីររបស់លោកទៅកាន់តំបន់ Gaza ដែលលើកទីមួយកាលពី១ឆ្នាំកន្លងទៅនេះ។ មានការរិះគន់ច្រើនចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ដែលកាលពីពេលមុនលោកធ្លាប់បានអំពាវនាវឱ្យដាក់ការហាមឃាត់អាវុធ និងបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា គឺជាអំពើប្រល័យពូជសាសន៍ ដែលអ៊ីស្រាអែល បានបដិសេធ។