ខេត្តកំពតប្រមូលផលស្រូវរដូវវស្សាបានជាង៣សែនតោន គឺស្មើនឹង៧៦ភាគរយ

2021/12/01 08:25:06 pm        345

កំពត៖ ឋិតក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាកសិករក្នុងខេត្តកំពតបានខិតខំបង្កបង្កើនផលស្រូវ និងដំណាំដាំដុះផ្សេងៗទៀតបែបធម្មតា ហើយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាកសិករប្រមូលផលស្រូវវស្សា បានជាង៣សែនតោន ស្មើនឹង៧៦ភាគរយ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តកំពត ប្រមូល​ផលស្រូវរដូវវស្សា​បាន​ចំនួន​ជាង​៣២​ម៉ឺនតោនគឺស្មើនឹង៧០ភាគរយ ហើយទិន្នផលជាមធ្យមជាង៣តោនក្នុងមួយហិកតា។

លោកបានបន្តថា ឆ្នាំ២០២១ខេត្តកំពត មានផ្ទៃដីបង្កបង្កើនផល ​សរុបចំនួនជាង១៥២ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលបាន ចំនួនជាង១០១ពាន់ហិកតាហើយ ​គឺស្មើនឹង៧៦,០៦ភាគរយ។

លោកប្រធានមន្ទីរ បានបញ្ជាក់ដែរថា ទន្ទឹមនឹងការប្រមូលផល ការនាំចេញស្រូវរដូវវស្សា ក៏មាន​ដំណើរ​ការល្អផងដែរ។​ ក្នុងនោះ ការនាំស្រូវចេញតាមច្រកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ប្រចាំ​ខែវិច្ឆិកា ឆ្នាំ២០២១ មានស្រូវអ៊ីអ៊ា​ ចំនួន៧១០តោន ស្រូវចម្រុះចំនួនជាង៣ពាន់តោន សរុបរួម​ប្រមាណ​៤៥៥០ តោន។ ​តម្លៃលក់ចេញស្រូវអ៊ីអ៊ា គឺ៨៥០រៀន​ ក្នុងមួយគីឡូក្រាម​ ស្រូវចម្រុះ តម្លៃ១ពាន់៥០រៀល ក្នុងមួយគីឡូក្រាម។

លោកប្រធានមន្ទីរកសិកម្ម ​បានបន្ថែមឲ្យដឹងទៀតថា​ ចំពោះល្បឿនការងារបង្កបង្កើនផលស្រូវ រដូវប្រាំង ឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន ផែនការសន្ទូង ចំនួនជាង ៨ពាន់ហិកតា ផ្ទៃដីភ្ជួរ​អនុវត្តបាន៤.៨០០ហិកតា ​គឺអនុវត្ត​ដោយ​គ្រឿងយន្ដ ​ផ្ទៃដីស្ទូង​និងព្រោះ អនុវត្តបានចំនួន៤.៨០០ហិកតា ស្មើនឹង៥៨,៣៩ភាគរយ នៃផែនការ៕

អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm