មេដឹកនាំកំពូល៖ អាមេរិកនឹងត្រូវទទួលការឆ្លើយតបយ៉ាងតឹងរ៉ឹង ប្រសិនបើប៉ុនប៉ងបង្កឲ្យមានការបះបោរ នៅអ៊ីរ៉ង់

2025/03/31 10:34:38 pm        56

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បាននិយាយថា លោកមិនជឿថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសនេះពីខាងក្រៅ ទំនងជាកើតឡើង ប៉ុន្តែបានព្រមានថា ប្រសិនបើទីក្រុងវ៉ា    ស៊ីនតោន ព្យាយាមញុះញង់ឲ្យមានការបះបោរ នៅក្នុងសាធារណរដ្ឋឥស្លាម ទីក្រុងនេះ នឹងទទួលបាននូវការឆ្លើយតបដ៏ខ្លាំងក្លា។

លោក Khamenei បាននិយាយក្នុងអំឡុងថ្លែងសន្ទរកថាដែលប្រារព្ធពិធីបុណ្យ Eid al-Fitr ថា៖«ពួកគេ   គម្រាមចាត់វិធានការបង្កគ្រោះថ្នាក់ ប៉ុន្តែយើងមិនជឿ ហើយវាមិនទំនងថា ពួកគេនឹងធ្វើសកម្មភាពពីខាងក្រៅនោះទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើពួកគេធ្វើបែបនេះ ការឆ្លើយតបរបស់យើង នឹងតឹងតែងបំផុត។ ប្រសិនបើពួកគេគិតពីការញុះញង់ឲ្យមានការបះបោរ នៅក្នុងប្រទេសនេះ ប្រជាជនអ៊ីរ៉ង់នឹងឆ្លើយតប»។

កាលពីថ្ងៃទី៣០ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានប្រកាសថា ក្នុងរយៈពេលពីរសប្តាហ៍ទៀត លោកនឹងដាក់ការយកពន្ធបន្ទាប់បន្សំលើប្រទេសអ៊ីរ៉ង់ ប្រសិនបើមិនមានវឌ្ឍនភាព ក្នុងការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កើតឡើង។ លោកប្រធានាធិបតី បានគំរាមថា ក្នុងករណីមានការបដិសេធទាំងស្រុងក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយ សាធារណរដ្ឋឥស្លាម នឹងប្រឈមមុខនឹងការទម្លាក់គ្រាប់បែកដែលមិនធ្លាប់មានពីមុនមក 

កាលពីថ្ងៃទី ០៧ ខែមីនា លោក ត្រាំ បានសរសេរនៅលើទំព័រ Truth Social របស់លោកថា លោកបានផ្ញើសារ ទៅកាន់លោក Khamenei ដោយស្នើសុំការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ។ ជាការឆ្លើយតប មេដឹកនាំអ៊ីរ៉ង់រូបនេះ បានច្រានចោលសំណើនេះ ដោយបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយអាមេរិកឡើយ ដោយសារ ទីក្រុងវ៉ាស៊ីនតោន ត្រូវជរុញដោយផលប្រយោជន៍ផ្ទាល់ខ្លួន។

កាលពីថ្ងៃទី ២៧ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុង តេអេរ៉ង់ បានផ្ញើតាមរយៈប្រទេសអូម៉ង់នូវការឆ្លើយតបជាផ្លូវការចំពោះលិខិតរបស់លោក ត្រំា ដែលផ្ញើទៅកាន់មេដឹកនាំសាសនាកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ។ ការឆ្លើយតបនោះ មានឯកសារពីរ។ ឯកសារទី១ បានរៀបរាប់ពីទស្សនៈរបស់ទីក្រុងតេអេរ៉ង់លើស្ថានភាពពិភពលោកបច្ចុប្បន្ន ហើយឯកសារទី ២ បានអធិប្បាយយ៉ាងពេញលេញលើសំណើដែលមាននៅក្នុងលិខិតរបស់លោក ត្រាំ ។

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        6
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm