ស្ថានទូតអាមេរិកប្រចាំប្រទេសស៊ីរី បានព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពី «លទ្ធភាពកើនឡើង»នៃការវាយប្រហារ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនាពេលខាងមុខ ដែលជាថ្ងៃបញ្ចប់នៃពិធីសាសនាមូស្លីមរ៉ាម៉ា ដាន។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រស្ថានទូតកាលពីល្ងាចថ្ងៃសុក្រ បាននិយាយថា៖«ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាស់តឿនពលរដ្ឋអាមេរិកឲ្យមានការប្រុងប្រយ័ត្នចំពោះការកើនឡើងនូវលទ្ធភាពនៃការវាយប្រហារ ក្នុងអំឡុងពេលថ្ងៃបុណ្យ Eid Al-Fitr ដែលអាចកំណត់គោលដៅស្ថានទូត អង្គការអន្តរជាតិ និងស្ថាប័នសាធារណៈស៊ីរី នៅក្នុងទីក្រុងដាម៉ាស»។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖«វិធីសាស្រ្តនៃការវាយប្រហារអាចរួមមាន... អ្នកវាយប្រហារជាបុគ្គល ខ្មាន់កាំភ្លើងប្រដាប់អាវុធ ឬការប្រើប្រាស់គ្រឿងបំផ្ទុះ ដោយពុំបានបញ្ជាក់លម្អិតអំពីការគំរាមកំហែងជាក់លាក់ ឬអ្នកដែលនៅពីក្រោយពួកគេឡើយ។
ពិធីបុណ្យ Eid Al-Fitr ដែលត្រូវបានរៀបចំឡើងនៅថ្ងៃបញ្ចប់នៃពិធីបុណ្យារ៉ាម៉ាដាន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
សន្តិសុខក្នុងប្រទេសស៊ីរី នៅតែមានភាពតឹងតែង បន្ទាប់ពីកងកម្លាំងដឹកនាំដោយរដ្ឋឥស្លាម បានផ្តួលរំលំមេដឹកនាំកាន់តំណែងយូរ លោក បាសា អាល់អាសាដ ( Bashar Assad) ក្នុងខែធ្នូ បន្ទាប់ពីសង្រ្គាមជិត១៤ឆ្នាំ ដែលបានផ្ទុះឡើងជាមួយនឹងការគាបសង្កត់យ៉ាងឃោរឃៅនៃការតវ៉ាប្រឆាំងរដ្ឋាភិបាល ក្នុងឆ្នាំ ២០១១។