ពលរដ្ឋស៊ីសង្ឃឹមថានឹងមានសន្តិសុខ ពេលលោកប្រធានាធិបតី Ahmed al-Sharaa បង្កើតរដ្ឋាភិបាលអន្តរកាលថ្មី

2025/03/31 11:17:18 pm        44

ពលរដ្ឋស៊ីបង្ហាញក្តីសង្ឃឹម និងការខកចិត្តរបស់ពួកគេ ស្របពេលលោកប្រធានាធិបតី Ahmed al-Sharaa ប្រកាសរដ្ឋាភិបាលអន្តរកាលថ្មីកាលពីថ្ងៃសៅរ៍ ដែលជាព្រឹត្តការណ៍ប្រវិត្តិសាស្រ្តមួយនៅក្នុងការផ្លាស់ចេញពីការគ្រប់គ្រងអស់រយៈពេលច្រើនទសវត្សរ៍របស់គ្រួសារ Assad ហើយនិងធ្វើឲ្យល្អប្រសើរឡើងវិញទំនាក់ទំនងរបស់ស៊ីរីជាមួយលោកខាងលិច ។

អាជ្ញាធរថ្មីដឹកនាំដោយអ៊ិស្លាមរបស់ស៊ីរី បានរងសំពាធពីលោកខាងលិច និងបណ្តាប្រទេសអារ៉ាប់ ឲ្យបង្កើតរដ្ឋាភិបាលដែលរួមបញ្ចូលជាតិសាសន៍ចម្រុះរបស់ប្រទេសមួយនេះ និងសហគមន៍សាសនា ។

សំពាធមួយនេះ បានកើនឡើង បន្ទាប់ពីការសម្លាប់ជនស៊ីវិល Alawite រាប់រយនាក់ ដែលជានិកាយជនជាតិភាគតិចសល់ពីរបបរបស់មេដឹកនាំទម្លាក់ពីអំណាចលោក Bashar al-Assad នៅក្នុងអំពើហិង្សាតាមបណ្តោយតំបន់ឆ្នេរភាគលិចប្រទេសស៊ីរី កាលពីដើមខែនេះ ។

លោក Mohammed Yosr Bernieh ត្រូវបានតែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ ខណៈអ្នកស្រី ដែលជាគ្រិស្តសាសនិក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារ និងកិច្ចការសង្គម ។

ពួកគេនៅរក្សាការងាររបស់លោក Murhaf Abu Qasra និងលោក Asaad al-Shibani ដែលបានបម្រើការរួចទៅហើយជារដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេស នៅក្នុងគណៈរដ្ឋមន្រ្តីបណ្តោះអាសន្នលើកមុន ដែលបានបង្កើតប្រទេសស៊ីរី ចាប់តាំងពីលោក Assad ត្រូវបានផ្តួលរំលំកាលពីខែធ្នូ ដោយសារការវាយប្រហារលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាម ។

កាលពីខែមករា លោក Sharaa ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី ហើយនិងបានសន្យាបង្កើតរដ្ឋាភិបាលផ្ទេរអំណាចសមូហភាព ដែលនឹងបង្កើតស្ថាប័នរដ្ឋស៊ីរី និងគ្រប់គ្រងប្រទេសរហូតដល់មានការបោះឆ្នោត ដែលលោកនិយាយថា វាអាចត្រូវការពេល ៥ឆ្នាំ ដើម្បីរៀបចំវាឡើង ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm