ព្រះសង្ឃនៅប្រទេសឥណ្ឌា ធ្វើពិធីបង្សុកូលដល់ជនរងគ្រោះដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា-ថៃ

2025/04/01 12:01:08 am        106

កាលពីថ្ងៃអាទិត្យម្សិលមិញ ព្រះសង្ឃនៅសង្កាត់ Varanasi ទីក្រុង Sarnath ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា បានរៀបចំពិធីបង្សុកូលដល់ជនរងគ្រោះដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា-ថៃ ។

ព្រះសង្ឃមកពីប្រទេសជាច្រើន រួមទាំងប្រទេសថៃ មីយ៉ាន់ម៉ា និងស្រីលង្កា បានជួបជុំគ្នានៅព្រះវិហារ Mulagandha Kuti Vihar ដើម្បីសូត្រធម៌សម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិមួយនេះ ។

ព្រះតេជគុណ Shibli បានមានសង្ឃដីកាថា ក្នុងនាមព្រះអង្គជាពុទ្ធសាសនិក និងក្នុងមានជាមនុស្សជាតិ នៅថ្ងៃនេះក្រុមអាត្មាបានជួបជុំគ្នា នៅគ្រប់វត្តអារាមទាំងអស់ ព្រះសង្ឃមមកពីវត្តអារាមផ្សេងៗជាច្រើននៅទីក្រុង Sarnath ដើម្បីបង្ហាញសាមគ្គីភាព និងសម្តែងមរណទុក្ខដល់ជនរងគ្រោះនៅប្រទេសថៃ និងជនរងគ្រោះនៅប្រទេសមីយ៉ាន់ម៉ា ។

ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រកាលពីថ្ងៃសុក្រ បានបង្កវិនាសកម្មទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា និងបណ្តាលឲ្យមានការខូចខាត និងមនុស្សស្លាប់ផងដែរនៅប្រទេសជិតខាងថៃ ។

មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បានប៉ាន់ស្មានថា ចំនួនមនុស្សស្លាប់សរុបនៅមីយ៉ាន់ម៉ា អាចនឹងកើនឡើងលើសពី ១ម៉ឺននាក់ ហើយការខាតបង់ អាចច្រើនជាងទិន្នផលសេដ្ឋកិច្ចប្រជុំឆ្នាំរបស់ប្រទេសមួយនេះទៅទៀត ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm