យោធាអ៊ីស្រាអែល បញ្ជាឲ្យជម្លៀសប្រជាជនភាគច្រើននៃទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្កាហ្សា

2025/04/01 12:11:38 am        71

យោធាអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ បានចេញបញ្ជាជម្លៀសចេញយ៉ាងទូលំទូលាយដែលគ្របដណ្តប់ភាគច្រើននៃទីក្រុង Rafah ដោយបង្ហាញថា យោធានេះ នឹងអាចចាប់ផ្តើមប្រតិបត្តិការជើងគោកដ៏សំខាន់មួយផ្សេងទៀត នៅក្នុងទីក្រុងចុងខាងត្បូង ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

អ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់របស់ខ្លួន ជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយបានបន្ត    សង្គ្រាមផ្លូវអាកាស និងថ្មើរជើង នៅដើមខែនេះ។ នៅដើមខែមីនា ប្រទេសនេះ បានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងជំនួយមនុស្សធម៌ទាំងអស់ ពីប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់នៃទឹកដីនេះ ដើម្បីដាក់សម្ពាធក្រុមហាម៉ាស ឲ្យទទួលយកការផ្លាស់ប្តូរកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ។

បទបញ្ជាឲ្យជម្លៀសនេះ បានលេចឡើងគ្របដណ្តប់ស្ទើរតែទាំងអស់នៃទីក្រុង និងតំបន់ក្បែរនោះ។ យោធាបានបញ្ជាឲ្យប្រជាជនប៉ាឡេស្ទីនធ្វើដំណើរទៅកាន់ជំរំ Muwasi ដែលជាជំរំតង់ដ៏ធំទូលាយ នៅតាមឆ្នេរសមុទ្រ។ បញ្ជានេះ បានធ្វើឡើងក្នុងអំឡុងពិធីបុណ្យ Eid Al-Fitr ដែលពិធីបុណ្យមូស្លីមធម្មតា ដែលប្រារព្ធឡើងនៅថ្ងៃបញ្ចប់នៃពិធីបុណ្យរ៉ាម៉ាដាន។

អ៊ីស្រាអែលបានបើកប្រតិបត្តិការដ៏ធំមួយនៅទីក្រុង Rafah ជាប់ព្រំដែនជាមួយអេហ្ស៊ីប កាលពីខែឧសភាឆ្នាំមុន ដោយបានបណ្តាលផ្នែកជាច្រើននៃដែនដីនេះខូចខាតស្ទើរតែទាំងស្រុង។  យោធាបានរឹបអូសច្រករបៀងយុទ្ធសាស្ត្រ នៅតាមព្រំដែនក៏ដូចជាច្រកឆ្លងកាត់ Rafah ជាមួយអេហ្ស៊ីប ដែលជាច្រកតែមួយគត់របស់តំបន់ហ្កាហ្សាទៅកាន់ពិភពខាងក្រៅ ដែលមិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm