នៅក្នុងរយៈពេល៣ខែដើមឆ្នាំនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី មានចំនួន ១៧២ គម្រោង

2025/04/01 12:15:01 am        189

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរយៈពេល៣ខែ ឆ្នាំ២០២៥ នេះ អនុម័តគម្រោងវិនិយោគបានចំនួន ១៧២ គម្រោង ក្នុង នោះក្រុមហ៊ុនវិនិយោគចិនបានឈរក្នុងលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានចំណែក ប្រមាណជិត ៨០ ភាគរយ

​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលរបស់ក្រុមហ៊ុន តេ ហ្សង ស៊ីប៉ី ជានស៊ី យ៉នជីវ យ៉ន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញការចុះបញ្ជី នៅក្នុងឆ្នាំ២០២៤ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោតកម្ពុជា បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស សរុបមាន ចំនួន ៤១៤ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនគម្រោង វិនិយោគមានការកើនឡើងប្រមាណ ៥៤% រីឯទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៤០%, នេះជាលើកទី១ហើយ ដែល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ រហូតដល់ទៅជាង ៤០០ គម្រោង ក្នុងរយៈពេលត្រឹម ១ឆ្នាំ។ 

ចំណែកក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៥ នេះវិញ គម្រោងវិនិយោគសរុបដែលត្រូវបានអនុម័តមានចំនួន ១១២ គម្រោង ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារអាមេរិក។ ចំពោះចំនួនគម្រោងវិនិយោគក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥ នេះ គឺស្ទើរតែប្រហាក់ប្រហែលទៅនឹងចំនួនគម្រោងវិនិយោគ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តក្នុងឆ្នាំ ២០២១ ដែលមាន ប្រមាណ ១៦៩ គម្រោង។ ចំណែកចំពោះវឌ្ឍនភាពរយៈពេល ៣ ខែ នេះវិញ CDC អនុម័តបានចំនួន ១៧២ គម្រោង ក្នុងនោះក្រុម ហ៊ុនវិនិយោគចិនបានឈរក្នុងលំដាប់លេខ១ ដែលបានមកបណ្តាក់វិនិយោគនៅកម្ពុជាច្រើនជាងគេ។

ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃគម្រោងវិនិយោគនេះ មិនត្រឹមតែបង្ហាញពីនិន្នាការតំបន់ និងសកលដែល កំពុងកើតមានឡើងនោះទេ ប៉ុន្តែក៏បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា និងជាពិសេស ជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ ជាក់ស្តែងសមិទ្ធផលដែលសម្ពោធឱ្យ ប្រើប្រាស់នៅពេលនេះ គឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបាន ប្រើប្រាស់គឺស្របតាមស្ដង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm