រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្ត​ដល់ប្រតិបត្តិករ​ផ្តល់សេវាទូរគមនាគមន៍ទាំងអស់​សហការ​​​ជាមួយ​ក្រសួង រួមនឹងអាជ្ញាធរពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)

2025/04/01 04:02:25 pm        358

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ លើកទឹកចិត្ត​ដល់ប្រតិបត្តិករ​ផ្តល់សេវាទូរគមនាគមន៍ទាំងអស់​សហការ​​​ជាមួយ​ក្រសួង រួមនឹងអាជ្ញាធរពាក់ព័ន្ធ​ចូលរួម​ទ​ប់​ស្កាត់នូវប​ញ្ហា​ប្រឈម​​នានា ដូចជា​ការ​ឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និង​ឧបករណ៍​​បញ្ជូន​ទទួ​ល​ក្លែងក្លាយ (Fake Base Transceiver Station - Fake BTS)។

 

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនទូរសព្ទចល័ត ក្រុម​ហ៊ុន​បង្គោល​អង់តែន និង​ក្រុម​ហ៊ុន​បណ្តាញ​ខ្សែ​កាបអុបទិកនៅកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងពីបញ្ហាប្រឈម​​នានា​ដែល​កំពុង​ជួប​ប្រទះ​នា​​ពេល​បច្ចុប្បន្ន និង​បាន​លើក​ទឹក​​ចិត្ត​​ដល់​ប្រតិបត្តិក​រ​​ផ្តល់​សេវា​ទូរ​គម​នាគមន៍​​ឱ្យ​សហការបន្ថែម​ទៀត​ជា​មួយ​ក្រសួង និង​និយ័ត​ករ​​ទូរ​គមនាគមន៍​កម្ពុជា និង​អាជ្ញាធរ​ពាក់​​ព័ន្ធ​ទាំងអស់ ដើម្បីកំណត់​យន្ត​ការ​ចូល​រួម​ទប់ស្កាត់​នូវ​ប​ញ្ហាទាំងនោះ ដូចជា បញ្ហា​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam) និងឧបករណ៍​បញ្ជូន​​ទទួ​ល​​ក្លែងក្លាយ (Fake Base Transceiver Station - Fake BTS) ដែលបានបង្ក​ការ​រំខាន​​ដល់​​​អ្នក​​ប្រើប្រាស់ ឯកជនភាព និង​សុវត្ថិភាពទិន្នន័យ ព្រម​ទាំង​សណ្តាប់​ធ្នាប់សង្គម និង​សន្តិសុខ​ជាតិ​។

 

ពិធីសំណេះសំណាលនេះ ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំក្រសួង មន្រ្តីជំនាញ និង​តំណាង​ក្រុម​ហ៊ុន សរុបប្រមាណ ៩០នាក់ នៅ​ទី​ស្ដីការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះ​ រៀប​ចំឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​នានា​ដែល​ក្រសួង​សម្រេច​បាន​នា​ពេល​កន្លង​មក ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការអភិវឌ្ឍថ្នាល​និង​កម្ម​វិធី​រដ្ឋាភិបាលឌីជីថល និង​ការ​បន្ត​អភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។

បន្ថែមលើនេះ ឯក​ឧត្តម​រដ្ឋមន្រ្តី គូស​បញ្ជាក់​អំពី​កិច្ច​សហការ​ដ៏ល្អរវាងក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា ជាមួយ​ប្រតិបត្តិករផ្តល់​សេវា​ទូរ​សព្ទ​ចល័ត បង្គោលអង់តែន និង ខ្សែកាបអុបទិក ដើម្បី​លើកក​ម្ពស់​គុណ​ភាព​សេវា​ទូរគមនាគមន៍​ទូទាំង​រាជធានី ខេត្ត សំដៅពង្រឹង និង​ពង្រីក​គុណ​ភាព​សេវា​ទូរ​គមនាគមន៍​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ហ៊ុនផ្ត​ល់សេ​វា​ទូរ​គមនា​គមន៍ទាំងអស់ ផ្តល់កិច្ចសហការ​លើ​គម្រោង​រៀបចំ​សណ្តាប់​ធ្នាប់​បណ្តាញ​ខ្សែកា​បអុបទិក នៅតាមភូមិសាស្រ្តអាទិភាពក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅ​ពង្រឹង​សោ​ភ័ណ្ឌភាពទីក្រុង៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm