មេដឹកនាំស្ដាំនិយមជ្រុលបារាំង ជាប់ទោសពីបទពុករលួយ និងត្រូវរារាំងពីការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៧

2025/04/01 04:08:12 pm        338

តុលាការបារាំង កាលពីថ្ងៃចន្ទ (៣១ មីនា) បានរារាំងមេដឹកនាំស្តាំនិយមជ្រុលរបស់បារាំង លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៧ បន្ទាប់ពីលោកស្រីត្រូវបានកាត់ទោសពីបទកេងបន្លំ ឬពុករលួយ ក្នុងសេចក្តីសម្រេចដ៏ធំមួយដែលអាចជំរុញឱ្យមានភាពតានតឹងជាសកល ជុំវិញកិច្ចប្រឹងប្រែងរបស់តុលាការក្នុងការលូកដៃចូលរឿងនយោបាយ។

សេចក្តីសម្រេចរបស់តុលាការ គឺជាការបរាជ័យដ៏មហន្តរាយសម្រាប់លោកស្រី Le Pen វ័យ ៥៦ឆ្នាំ ដោយសារប្រធានគណបក្សរួបរួមកម្លាំងជាតិ (RN) រូបនេះ គឺជាឥស្សរជនដ៏លេចធ្លោមួយរូបនៃក្រុមស្តាំនិយមជ្រុលអឺរ៉ុប និងជាអ្នកនាំមុខក្នុងការបោះឆ្នោត សម្រាប់ការប្រកួតប្រជែងឆ្នាំ២០២៧ របស់បារាំង។

ចៅក្រមបារាំងនិយាយថា លោកស្រី Le Pen គឺ "ជាមនុស្សសំខាន់" នៃគម្រោងមួយក្នុងការកេងបន្លំមូលនិធិជាង ៤លានអឺរ៉ូ (៤,៣លានដុល្លារ) នៃសហភាពអឺរ៉ុប ហើយប្រើប្រាស់ក្នុងផ្លូវខុស ដើម្បីបង់ប្រាក់ឱ្យបុគ្គលិកបក្សស្តាំនិយមជ្រុលនៅបារាំង។ ចៅក្រមបន្ថែមថា ការមិនមានវិប្បដិសារីរបស់លោកស្រី Le Pen និងចុងចោទផ្សេងទៀត គឺជាហេតុផលដែលជំរុញឱ្យតុលាការហាមឃាត់ពួកគេមិនឱ្យឈរឈ្មោះជាមន្រ្តីរដ្ឋាភិបាល និងមានប្រសិទ្ធិភាពភ្លាមៗ។

លោកស្រី Le Pen និយាយថាខ្លួនស្អាតស្អំ ហើយនឹងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងអ្វីដែលលោកស្រីពណ៌នាថាជា "សេចក្តីសម្រេចនយោបាយ" ដែលមានបំណងរារាំងកិច្ចប្រឹងប្រែងប្រធានាធិបតីរបស់លោកស្រី។

បម្រាមតំណែងរដ្ឋរយៈពេល ៥ឆ្នាំរបស់លោកស្រី Le Pen មិនអាចផ្អាកដោយការប្តឹងឧទ្ធរណ៍បានទេ ប៉ុន្តែលោកស្រីនឹងអាចរក្សាអាសនៈសភា រហូតដល់អាណត្តិរបស់ខ្លួន។ លោកស្រីក៏រងការកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំផងដែរ ដោយ ២ឆ្នាំត្រូវបានផ្អាក និង ២ឆ្នាំទៀតក្រោមការឃុំខ្លួនក្នុងផ្ទះ ហើយពិន័យជាប្រាក់ ១០០.០០០អឺរ៉ូ ប៉ុន្តែទាំងនេះនឹងមិនត្រូវអនុវត្តភ្លាមទេ រហូតដល់ការប្តឹងឧទ្ធរណ៍បញ្ចប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm