អូទ្រីស៖ អ្នកការទូតលោកខាងលិចបានសម្ដែងសុទិដ្ឋិនិយម និងជំនឿបន្ទាប់ពីថ្ងៃដំបូងនៃការបន្តកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ នៅទីក្រុងវីយែន ប្រទេសអូទ្រីស បានធ្វើឱ្យមានការវិវឌ្ឍន៍ជាវិជ្ជមានដែលមិននឹកស្មានដល់ នៅពេលដែលក្រុងតេអេរ៉ង់បានយល់ព្រមជាផ្លូវការដើម្បីពិភាក្សាអំពីជំហាន ដើម្បីត្រលប់ទៅរកគោលការណ៍រួមអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥។
ប្រធានអ្នកចរចារបស់សហភាពអឺរ៉ុបលោក Enrique Mora បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមថា កិច្ចចរចាអាចបន្តឡើងវិញបានយ៉ាងទូលំទូលាយ ជាទីដែលពួកគេបានបញ្ចប់កាលពីខែមិថុនាជាជាងការប្រើរបៀបវារៈថ្មីទាំងស្រុង។ មានការភ័យខ្លាចថា រដ្ឋបាលប្រកាន់តឹងថ្មីរបស់អ៊ីរ៉ង់ដែលបានជាប់ឆ្នោតកាលពីខែមិថុនា នឹងបំផ្លាញវឌ្ឍនភាពក្នុងកិច្ចពិភាក្សាជុំទីមួយ ហើយទទូចថាបញ្ហាស្របច្បាប់តែមួយគត់សម្រាប់ការពិភាក្សាគឺបញ្ជីទណ្ឌកម្មសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិកត្រូវតែដកចេញ។ អ៊ីរ៉ង់ក៏បានព្រមព្រៀងគ្នាដែរថា នៅថ្ងៃពុធនេះ ខ្លួននឹងពិភាក្សាអំពីជំហានដែលខ្លួនត្រូវធ្វើដើម្បីត្រលប់មកការអនុលោមតាមកិច្ចព្រមព្រៀងវិញ។ អ៊ីរ៉ង់បានចាត់ទុកការបន្តកិច្ចពិភាក្សានេះថាមានសារៈសំខាន់៕
អត្ថបទ៖ សុខមាន