WBC ទទួលស្គាល់ និងដាក់ពាក្យ Kun Khmer លើខ្សែក្រវាត់ អមទង់ជាតិកម្ពុជា និង​ប្រាសាទ​អង្គរវត្ត

2025/04/01 05:04:22 pm        548

ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) បានទទួលស្គាល់ និងដាក់​បញ្ចូល​ពាក្យ «​គុនខ្មែរ ឬ Kun Khmer» លើខ្សែក្រវាត់ជាផ្លូវការ ដែលមានឈ្មោះថា ខ្សែក្រវាត់ WBC Kun Khmer ដោយមានរំលេចនូវទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់​ពិភព​លោក​នេះ​ទៀត​ផង។

ខ្សែក្រវាត់ WBC Kun Khmer នេះ ត្រូវបានដង្ហែមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៥ ដោយលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្ដរជាតិ(KKIF) និងជា​អនុ​ប្រធាន​សហព័ន្ធគុនខ្មែរអន្ដរជាតិ បន្ទាប់ពីលោកបានចំណាយពេល ១ឆ្នាំ ក្នុងការចរចា និង​សម្រប​សម្រួល ជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC ដើម្បីបំពេញលក្ខខណ្ឌផ្សេងៗ រហូតមានការ​ទទួល​ស្គាល់ ​និងដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់នេះ។

លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញនូវមោទនភាព ក្នុងនាមកូនខ្មែរ ដែលបានសម្រេច​ក្ដី​ស្រម៉ៃ​ដាក់​ពាក្យ​គុនខ្មែរ ព្រមទាំងទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់​កម្រិត​ពិភព​លោក​ដ៏​ល្បីល្បាញ​នេះ។ លោកថា នេះមិនមែនជាជោគជ័យសម្រាប់លោក ឬអ្នកណាម្នាក់ តែ​ជា​ជោគ​ជ័យ និងមោទនភាព សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងការផ្សារភ្ជាប់គុនខ្មែរ ទៅនឹង​ស្ថាប័ន​ពិភពលោក ដើម្បីផ្សព្វផ្សាយគុនខ្មែរ ឲ្យកាន់តែល្បីល្បាញ់លើពិភពលោក។

ក្រោយ​ទទួលបានជោគជ័យ ក្នុងការបញ្ចូលពាក្យ «Kun Khmer» ក្នុងខ្សែក្រវាត់ WBC ក៏​ដូច​ជា​ការ​ត្រៀម​រៀបចំព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ WBC Kun Khmer លើកដំបូង នាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ លោកឧញ៉ា ស្រី ចាន់ថន ព្រមទាំងលោក ស្រី រាជបុត្រ នឹង​បន្ដកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC បន្ថែមទៀត ដើម្បីកំណត់​លក្ខ​ខណ្ឌ​រៀបចំ​ការ​ប្រកួត ទាំងក្នុង និងក្រៅប្រទេសជាបន្ដបន្ទាប់ តើត្រូវរៀបចំប៉ុន្មានដងក្នុង ១ឆ្នាំ? ក៏​ដូច​ជា​កិច្ច​ពិភាក្សាដើម្បីរៀបចំនូវរចនាសម្ព័ន្ធអាជ្ញាកណ្ដាល-ចៅក្រមសម្រាប់កាត់សេចក្ដីការប្រកួត ដោយ​មានការចូលរួមពីក្រុមការងារសហព័ន្ធគុនខ្មែរផងដែរ៕

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm