សម្តេចតេជោ ហ៊ុន សែន៖ សិលាចាំស្នេហ៍ និង​ដើមឈើចាំស្នេហ៍​គឺជា​ការ​បញ្ជាក់​អំពី​ភាព​គង់វង្ស​គ្រប់​យ៉ាង​នៅកម្ពុជា

2021/12/01 10:23:50 pm        471

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «សិលាចាំស្នេហ៍ ឬដើមឈើចាំស្នេហ៍» គឺជាការបង្ហាញ​អំពីភាពគង់វង្ស​អ្វីគ្រប់យ៉ាង​ទំាងអស់​នៅ​ប្រទេសកម្ពុជា ​ពោលគឺភាពគង់វង្សនៃសន្តិភាព,របបរាជានិយម រាជបល្ល័ង្ក ការអភិវឌ្ឍនានា ដូចជាផ្លូវជាតិលេខ៤នេះជាដើមនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យសមិទ្ធផលនានា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​សម្គាល់«សិលាចាំស្នេហ៍,ដើមឈើចាំស្នេហ៍ និងខ្មែរធ្វើបាន»ស្ថិតនៅ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ​ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើងថា អ្វីគ្រប់យ៉ាង​នៅ​ប្រទេស​កម្ពុជា​ គឺស្ថិតស្ថេរជារៀង​រហូត​ដោយពុំមាន​អ្នក​ណា​យក​បាន​នោះឡើយ ​មិនថា​សន្តិភាព​ និងការអភិវឌ្ឍជាដើមនោះ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីអត្ថន័យ«ខ្មែរធ្វើបាន» ផងដែរ ដោយក្នុងអត្ថន័យសម្តេចតេជោ លើកឡើងថា «ខែ្មរធ្វើបាន» គឺជាមោទនភាព​ជាតិ​គ្របដណ្ដប់​ទៅ​គ្រប់ជំនាន់ ​មិនមែន​ត្រឹម​តែសំដៅ​នាពេលបច្ចុប្បន្ននេះទេ ខណៈពេលនេះ​យើង​ធ្វើបានអនាគតកូនខ្មែរក៏ធ្វើបានដូចគ្នាយ៉ាងដូច្នេះដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម នូវពាក្យ«ខ្មែរធ្វើបាន , សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍» ខណៈដែលសម្តេចចុះសំណេះសំណាលនៃដំណើ​រត្រួតពិនិត្យ វឌ្ឍនភាព​គម្រោងសាងសង់ផ្លូវជាង៣០ខ្សែ នៅខេត្តព្រះសីហនុ ​កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm