ករណីអគ្គិភ័យឆេះរោងចក្រមួយកន្លែង នៅស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានជំនាញពន្លត់អគ្គិភ័យបាញ់ទឹករលត់ទាំងស្រុងហើយ ។
នគរបាលប្រាប់ឲ្យដឹងថា កម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានគ្រប់គ្រងស្ថានភាពទាំងស្រុងហើយ ក្នុងករណីអគ្គិភ័យឆេះរោងចក្រ ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT អង្គស្នួល តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្រុក អង្គស្នួល ខេត្តកណ្ដាល នាវេលាម៉ោង ១១ និង៤៣ នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ។
ចំពោះមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះកំពុងស្រាវជ្រាវ៕ តារាវុទ្ធី









