មេធាវី បដិសេធទំនាក់ទំនងក្រុមជនអន្ធពាលសម្រាប់ជនជាតិវេណេស៊ុយអេឡា នៅក្នុងពន្ធនាគារ អែលសាល់វ៉ាឌ័រ

2025/04/01 09:24:19 pm        382

មេធាវីតំណាងឱ្យជននិរទេសវេណេស៊ុយអេឡា ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃចន្ទ(៣១ មីនា)បានស្នើសុំព័ត៌មានទៅកាន់ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសអាមេរិកកណ្តាលទាក់ទងទៅនឹងស្ថានភាពរបស់កូនក្តីពួកគេ នៅក្នុងពន្ធនាគារធំប្រឆាំងភេរវកម្ម ។

មេធាវីអែលសាល់វ៉ាឌ័រ លោក Jaime Ortega និង លោក Salvador Rios បានដាក់ញត្តិទៅការិយាល័យ សម្រាប់ការការពារសិទ្ធិមនុស្ស Ombudsman របស់ប្រទេស ដើម្បីផ្ទៀងផ្ទាត់បញ្ជីឈ្មោះជនជាតិ វេណេស៊ុយអេឡា ដែលពួកគេតំណាងឱ្យជាអ្នកដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារប្រឆាំងភេរវកម្ម CECOT ដោយចង់ដឹងអំពីស្ថានភាពសុខភាពរបស់ពួកគេ និងដើម្បីទាមទារបណ្តាញទំនាក់ទំនងជាមួយសាច់ញាតិពួកគេ។

ក្រុមមេធាវី បានសង្កត់ធ្ងន់ថាកូនក្តីរបស់ពួកគេយ៉ាងហោចណាស់២៧នាក់ ពុំមានកំណត់ត្រាឧក្រិដ្ឋកម្មនៅក្នុងប្រទេសវេណេស៊ុយអេឡាទេ ហើយសហរដ្ឋអាមេរិក មិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រដល់ការចោទប្រកាន់របស់ខ្លួនដែលថាពួកគេជាសមាជិកអង្គការឧក្រិដ្ឋកម្ម។ លោក Ortega និង លោក Rios តំណាងឱ្យជនជាតិវេណេស៊ុយអេឡា៣០នាក់ក្នុងចំណោម២៣៨នាក់ ដែលសហរដ្ឋអាមេរិក បាននិរទេសទៅកាន់ប្រទេសអាមេរិកកណ្តាល កាលពីដើមខែមីនា។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាល របស់លោកTrump បាននិរទេសជនជាតិវ៉េណេស៊ុយអេឡាបន្ថែមទៀត និងសមាជិកក្រុមជនអន្ធពាល MS-13 ទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រ កាលពីចុងសប្តាហ៍ ទោះបីជាមានសំណួរជាច្រើនកើនឡើងនៅក្នុងបញ្ហាប្រឈមផ្លូវច្បាប់លើដំណើរការដើម្បីកំណត់សមាជិកក្រុមជនអន្ធពាលក៏ដោយ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm