មនុស្ស ១០នាក់ បានស្លាប់នៅស៊ីរី ខណៈខ្មាន់កាំភ្លើងវាយប្រហារទៅលើជនស៊ីវិល នៅខេត្ត Tartus និង ខេត្តHoms

2025/04/01 10:13:16 pm        48

មន្ត្រីខេត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ ក្នុងចំណោមមនុស្ស ៤នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃចន្ទ នៅក្នុងខេត្ត Tartus របស់ប្រទេសស៊ីរី ជាតំបន់ឆ្នេរដែលមានប្រជាជនរស់នៅភាគច្រើន ជាជនជាតិភាគតិចអាឡាវីត( Alawite) ។

ក្រុមអ្នកវាយប្រហារដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងមានចំនួនច្រើន បានបើកការបាញ់ប្រហារនៅភូមិ Haref Nemra ជាភូមិមួយនៅតំបន់ជនបទ Baniyas ក្នុងខេត្ត Tartus។ លោក Amer Al-Madani ប្រធានសន្តិសុខតំបន់Baniyas ដែលបាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រហ្វេស   ប៊ុកផ្លូវការរបស់ខេត្ត បាននិយាយថា កងកម្លាំងសន្តិសុខទូទៅរបស់ខេត្ត Tartus កំពុងស្វែងរកអ្នកពាក់ព័ន្ធ «ដើម្បីនាំពួកគេ មកកាត់ទោស» ។

លោក Kamal ជាអ្នកភូមិក្បែរនោះ និងជាសាច់ញាតិរបស់ជនរងគ្រោះបីនាក់ ដែលសុំឲ្យស្គាល់ឈ្មោះដំបូង ដោយខ្លាចមានការសងសឹក បាននិយាយថា ខ្មាន់កាំភ្លើងពាក់ម៉ាស់ ដែលលោកជឿថា ជាកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល បានមកដល់ភូមិ ដើម្បីស្វែងរកឈ្មោះ Mukhtar ជាអ្នកដឹកនាំតំបន់តំណាងសហគមន៍ទទួលបន្ទុកដោះស្រាយបញ្ហារដ្ឋបាល មុនពេលបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ដែលមានអាយុពី ៨ឆ្នាំ និង ១២ឆ្នាំ មកពីគ្រួសារតែមួយ។

លោក Kamal បាននិយាយថា ខ្លួនកំពុងដកស្រង់ដំណើររឿងពីសាក្សីបីនាក់ផ្សេងទៀត។ ព្រឹត្តិការណ៍ជាបន្តបន្ទាប់មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ ហើយក៏មិនមានសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីព័ត៌មានលម្អិតនៃការវាយប្រហារនេះដែរ។

ក្រុម Hayat Tahrir Al-Sham (HTS) គឺជាក្រុមឥស្លាមនិយម ដែលមានមេដឹកនាំ គឺ លោក Ahmad Al-Sharaa បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តួលរំលំអតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ( Bashar al-Assad) ហើយបច្ចុប្បន្ននេះ ជាប្រធានាធិបតីស៊ីរី។

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        10
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm