ពលរដ្ឋថ្លែងអំណរគុណអាជ្ញាធរខណ្ឌដង្កោដែលបានដោះស្រាបញ្ហាទឹកលិច

2021/12/01 05:32:25 pm        188

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិតាឡី សង្កាត់់ដង្កោ សូមថ្លែងអំណរអរគុណអាជ្ញាធរខណ្ឌដង្កោ ដែលបានខិតខំជួយដោះស្រាយបញ្ហាទឹកលិចជូនពួកគាត់។

ប្រជាពលរដ្ឋប្រាប់អោយដឹងថា បញ្ហាទឹកលិចក្នុងភូមិរបស់ពួកគាត់ គឺរយះពេលជាង ១ខែមកហើយ ដែលធ្វើអោយពួកគាត់ពិបាករស់នៅខ្លះៗដែរ ទាំងការធ្វើដំណើរទៅធ្វើការងារ កូនៗទៅរៀនសូត្រ ឬទៅផ្សារទិញម្ហូបអាហារក្តី។ល។ និង។ល។ គឺដោយសារទឹកមានក្លឹនស្អុយផងនោះ ទើបពួកគាត់ផ្តល់ដំណឹងជូនអាជ្ញាធរសង្កាត់ ខណ្ឌដង្កោ អោយបានជ្រាប នឹងជូយដោះស្រាយ។

ពលរដ្ឋរៀបរាប់បន្តថា ឥឡូវមកដល់ថ្ងៃពុធ ទី១ ខែធ្នូ ឆ្នាំ២០២១ នេះ អាជ្ញាធរខណ្ឌដង្កោសហការជាមួយមន្ត្រីរថយន្តបូមលូរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក សំ ញ៉ាវ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន ខណ្ឌដង្កោ និងភូមិ មន្ត្រីសាលាសង្កាត់ដង្កោ ចុះជួុយបូមលូក្នុងការរំដោះទឹកចេញពីភូមិអស់ហើយ ។

 ជាមួយគ្នានេះពួកគាត់ទាំងអស់គ្នាដែលរស់នៅភូមិតាឡី សង្កាត់់ដង្កោ សូមថ្លែងអំណរគុណទៅដល់អាជ្ញាធរខណ្ឌដង្កោ ដែលបានខិតខំប្រឹងប្រែងជួយដោះស្រាយបញ្ហាទឹកលិចជូនពួកគាត់បានល្អប្រសើរ ។

មន្ត្រីសាលាខណ្ឌដង្កោប្រាប់អោយដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីបញ្ហាទឹកលិចនេះ លោកស្រី គឹម ញឹប អភិបាល នៃ គណៈអភិបាលខណ្ឌដង្កោ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ បានបញ្ជាមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូន សាលាខណ្ឌដង្កោ និងមន្ត្រី ភូមិសង្កាត់ដង្កោ ដោយសហការជាមួយមន្ត្រីរថយន្តបូមលូរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ រថយន្តបូមលូ ចំនួន ២គ្រឿង ចុះជួយអន្តរាគមន៍បូមលូ និងកាយភក់ ឬ កាកសំណល់ផ្សេងនានាដែលនៅបាំងមុខទឹក ដើម្បីរំដោះទឹកចេញពីភូមិរបស់បងប្អូនប្រជាពលរដ្ឋ។ 

មន្ត្រីសាលាខណ្ឌដង្កោប្រាប់បញ្ជាក់អោយដឹងថា មូលហេតុដែលបណ្តាលអោយទឹកលិចបែបនេះ គឺដោយសារមួយរយះពេលនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ហើយគួបផ្សំទៅនិងប្រព័ន្ធលូបង្ហូរទឹកមានសំរាមនិងភក់នៅបាំងមុខទឹកទៀត ផងនោះ ទើបធ្វើអោយទឹកហូរយឺត និងលិចបែបនេះ ។ បញ្ហានេះត្រូវបានអាជ្ញាធរខណ្ឌដង្កោសហការជាមួយមន្ត្រីជំនាញជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋរួចរាល់ហើយ៕អត្ថបទ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm