ការធ្លាក់ចុះចំណូល ១ពាន់លានផោន ធ្វើឲ្យ BBC ប្រឈមស្ថានភាពមិនធ្លាប់មានពីមុន

2025/04/01 10:28:14 pm        55

តួលេខចុងក្រោយរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC បង្ហាញថា ប្រាក់ចំណូលរបស់ស្ថាប័ន បានធ្លាក់ចុះ ១ពាន់លានផោន (១,២៩៣ពាន់លានដុល្លារ) បើធៀបនឹងឆ្នាំ២០១០។ ហើយជាមួយគ្នានេះ បើយោងតាមផែនការប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៥-២០២៦ សាជីវកម្មនេះបានលើកឡើងថា ខ្លួនលែងអាចពឹងលើនយោបាយកាត់បន្ថយបុគ្គលិកបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុទៀតហើយ បន្ទាប់ពីបានបញ្ឈប់ចំនួន ២.០០០នាក់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ BBC បានជួបបញ្ហាប្រាក់កាន់តែខ្លាំងឡើងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពោលគឺក្រោយរយៈពេល ២ឆ្នាំ នៅពេលដែលថ្លៃអាជ្ញាប័ណ្ណ ត្រូវបានបង្កក ហើយអតិផរណាបានឡើងខ្ពស់។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំនោះ ប្រព័ន្ធផ្សព្វផ្សាយនេះ បានឲ្យដឹងថា៖ «បើទោះបីជា BBC Commercial (ពាណិជ្ជកម្មរបស់ BBC) មានការរីកចម្រើនខ្លាំងក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយ BBC ត្រូវជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការផ្តល់មូលនិធិមាតិកាដែលមិនធ្លាប់មានពីមុនមក ដោយសារភាពជាដៃគូសហការផលិតជាមួយសេវាអនឡាញ និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នៅក្នុងវិស័យនេះ បានថយចុះ។ បើគ្មានការអន្តរាគមន៍ទេនោះ វានឹងពិបាកក្នុងការរក្សានូវគោលដៅដ៏ធំ និងបរិមាណនាពេលបច្ចុប្បន្ននៃមាតិការបស់ចក្រភពអង់គ្លេស»។

យ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានបញ្ជាក់បន្ថែមដែរថា ខ្លួននឹង «បន្តកម្មវិធីផ្លាស់ប្តូរប្រកបដោយមហិច្ឆតារបស់ខ្លួន ដើម្បីធានាបានថា BBC ស្ថិតក្នុងស្ថានភាពល្អបំផុត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស» បន្ទាប់ពីមាន «កម្លាំងពលកម្មតិចតួច តែមានប្រសិទ្ធភាព ក្រោយអនុវត្តកម្មវិធីសន្សំយ៉ាងខ្លាំងក្លា»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        97
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        135
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm