អាមេរិក៖ រដ្ឋាភិបាលស៊ីរីថ្មី ជា «ជំហានវិជ្ជមាន» ប៉ុន្តែការបន្ធូរបន្ថយទណ្ឌកម្ម គឺលឿនពេក

2025/04/01 11:00:16 pm        51

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី៣១ ខែមីនា) បានហៅការបង្កើតរដ្ឋាភិបាលស៊ីរីថ្មីថា ជាជំហានដ៏វិជ្ជមាន ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនបន្ធូរបន្ថយទណ្ឌកម្មទេ រហូតទាល់តែបានផ្ទៀងផ្ទាត់នូវវឌ្ឍនភាពលើអាទិភាពនានា ដែលរួមមានទាំងការធ្វើសកម្មភាពប្រឆាំងនឹង «អំពើភេរវកម្ម» ផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃទី២៩ ខែមីនា បានតែងតាំងរដ្ឋាភិបាលថ្មីដែលភាគច្រើនជាជនមូស្លីមនិកាយស៊ុននី ជាការផ្លាស់ប្តូរយ៉ាងខ្លាំង បន្ទាប់ពីបានផ្តួលរំលំមេដឹកនាំយូរអង្វែង លោក Bashar al-Assad ដែលជាសមាជិកនៃជនជាតិភាគតិច Alawite។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងទទួលស្គាល់ការតស៊ូរបស់ប្រជាជនស៊ីរីដែលបានរងទុក្ខជាច្រើនទសវត្សរ៍ ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងពីរបបលោក Assad ហើយយើងសង្ឃឹមថា ការប្រកាសរដ្ឋាភិបាលថ្មីនេះ តំណាងឲ្យជំហានវិជ្ជមាន ដើម្បីឆ្ពោះរកប្រទេសស៊ីរីមួយដ៏សុខដុមរមនា»។

លោកស្រី Bruce បានបន្ថែមថា៖ «តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបណ្តោះអាសន្នរបស់ស៊ីរី ត្រូវតែបដិសេធ និងបង្ក្រាបអំពើភេរវកម្មទាំងស្រុង ធានាឲ្យបានថា យុទ្ធជនភេរវករបរទេសត្រូវបានដកចេញពីតួនាទីផ្លូវការណាមួយ ហើយរារាំងអ៊ីរ៉ង់ និងក្រុមធ្វើសង្គ្រាមតំណាងរបស់ប្រទេសនេះកុំឲ្យទាញយកផលចំណេញពីដែនដីស៊ីរី»។

លោកស្រីបានសង្កត់ធ្ងន់ថា ជុំវិញទណ្ឌកម្ម «រាល់ការកែតម្រូវគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសស៊ីរី នឹងជាប់ពាក់ព័ន្ធនឹងរាល់វិធានការទាំងអស់ដែលត្រូវបានអនុវត្ត»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm